* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមការងាររាជរដ្ឋាភិបាល កាន់បិណ្ឌវេនទី១២ នៅវត្តសាលាបុណ្យស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

21-09-2025 16:59

(បាត់ដំបង)៖ តំណាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ លោក លឹម រតនៈ ប្រធានក្រុមការងារមូលដ្ឋានឃុំឆ្នាល់មាន់ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមូលដ្ឋានឃុំឆ្នាល់មាន់ មាន លោក រាជ សម្រេច, លោក ភឿន ឈុង, លោក ងួន រស្មី, លោក លី សុខាភិរម្យ, លោក ប៊ុត ផល្លា, លោក វ៉ែង មញលីវិភ័ក្ត្រ, លោក អ៉ឹម ម៉ានិត, លោក ឌី សុបិន, លោក នង នឿន, លោក សារឿន, លោក ច្រែង ចំរេីន, លោកស្រី យ៉ុត លីសា, អាជ្ញាធរភូមិឃុំ, យុវជនឃុំ និងប្រជាការពារភូមិ ព្រមទាំងពុទ្ធបរិស័ទចំណុះជេីងវត្ត និងសាលាបុណ្យអញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌវេន្តី១២ នៅវត្តចំនួន២ និងសាលាបុណ្យចំនួន២ ដូចខាងក្រោម៖

១. នៅវត្តបន្ទាយគិរីសត្ថារាម ហៅវត្តសំរោង និងសាលាបុណ្យចំការអូ ស្ថិតនៅក្នុងភូមិសំរោង ២. នៅសាលាបុណ្យ បុរីឆ្លាកមាស(ឆ្លាក) ស្ថិតនៅក្នុងភូមិព្រៃទទឹង ៣. នៅវត្តបរមនិវេសនារាម ស្ថិតនៅក្នុងភូមិឆ្នាល់មាន់។

នាពិធីនេះលោក លឹម រតនៈ បានពាំនាំយកសេចក្តីនឹករលឹក ការផ្តាំផ្ញេីរសួរសុខទុក្ខ និងការយកចិត្តទុកដាក់ដ៏ធំធេងរបស់ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានក្រុមការងារ ជូនដល់លោកតាលោកយាយ អ៊ុំ ពូមីង បងប្អូន កូនក្មួយចំណុះជេីងវត្ត ក៏ដូចសាលាបុណ្យទាំងអស់ឱ្យពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង និងជឿជាក់ទុកចិត្តលេីប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការផ្តល់នៅសុខសន្តិភាពជូនជនរួមជាតិ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ លោក លឹម រតនៈ ក៏បាននាំយកទេយ្យទាន និងបច្ច័យ ដ៏ថ្លៃថ្លាឧដុង្គឧត្តមរបស់ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានក្រុមការងារ ប្រកេនជូនដល់ព្រះសង្សចំនួន២វត្ត និងជូនដល់សាលាបុណ្យចំនួន២ ដែលមានពុទ្ធបរិស័ទចូលរួមជាង ៣០០នាក់៕