* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្ងៃភ្ជុំបិណ្ឌ! ទេសរដ្ឋមន្ត្រី គន់ គីម ដាក់បិណ្ឌនៅវត្តពោធិ៍ជ័យមង្គល ខេត្តត្បូងឃ្មុំ

22-09-2025 13:23

(ត្បូងឃ្មុំ)៖ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមគ្រួសារ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ បានដាក់បិណ្ឌរួមគ្នានៅវត្តពោធិ៍ជ័យមង្គល (វត្តដំណាក់ចា៎) ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ ១៥រោច ខែភទ្របទ ជាពិធីបុណ្យប្រវេណីព្រះពុទ្ធសាសនាដ៏ធំរបស់ខ្មែរ។ ក្នុងចំណោមប្រទេសកាន់ព្រះពុទ្ធសាសនាមហាយាន មានតែខ្មែរប៉ុណ្ណោះមានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

ប្រជាពលរដ្ឋខ្មែរដែលជាអ្នកមានជំនឿលើព្រះពុទ្ធសាសនា បានចាត់ទុកការធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាការជួយផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃក្នុងរដូវភ្លៀងធ្លាក់ និងទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាផងដែរ។

បន្ថែមពីលើនោះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ខ្មែរមានជំនឿក្នុងព្រះពុទ្ធសាសនា ក៏ជឿផងដែរថា ជាឱកាសក្នុងឧទ្ទិសកុសលផលបុណ្យជូនដល់ជីដូនជីតា និងបុព្វការីជនរបស់ខ្លួន ដែលបានធ្វើមរណកាល។

ទេសរដ្ឋមន្ត្រី គន់ គីម និងក្រុមគ្រួសារ ដែលមានជំនឿ និងសទ្ធាមុតមាំក្នុងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋនោះ ក៏មិនខុសពីប្រជាពុទ្ធបរិស័ទដទៃទៀតនោះដែរ។

ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ លោកបាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ សូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់បុព្វការីជន បន្ទាប់មកក៏បានអញ្ជើញរាប់បាត្រ។

មនុញ្ញផល និងកុសលផលបុណ្យកើតចេញពីកម្លាំងសទ្ធាជ្រះថ្លានៅការធ្វើបុណ្យនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារីខ្មែរ ដែលបានពលិកម្មក្នុងបុព្វហេតុជាតិមាតុភូមិក្នុងគ្រាប្រទេសជាតិមានសង្គ្រាមឱ្យបានទៅកាន់សុគតិភពផងដែរ៕