* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត តូច ប៉ូលីវ៉ា៖ ការជួយជំរុញនិងប្រើប្រាស់ App NoDrug គឺជួយខ្លួនឯង និងគ្រួសារឱ្យមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន

23-09-2025 10:42

(កំពង់ស្ពឺ)៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ បានថ្លែងបញ្ជាក់ថា ការជួយជំរុញ និងប្រើប្រាស់ App NoDrug គឺជាការជួយខ្លួនឯង និងក្រុមគ្រួសារឱ្យមានសុវត្ថិភាព ជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានថ្លែងដូចនេះ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកតំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំបញ្ជារការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានបន្ថែមថា ប្រព័ន្ធបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅលើទូរសព្ទដៃគឺ App NoDrug ពិតជាផ្ដល់នូវប្រសិទ្ធិភាពបទល្មើសគ្រឿងញៀនឱ្យមានការថតចុះ និងជាមធ្យោបាយដល់ប្រជាពលរដ្ឋក្នុងការស្វែងយល់ពីបញ្ហាគ្រឿងញៀនសម្រាប់អប់រំគ្រួសារ ក៏ដូចជាការតភ្ជាប់រវាងប្រជាពលរដ្ឋទៅនឹងអាជ្ញាធរមានសមត្ថកិច្ចដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន រួមគ្នារាយការណ៍យកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ អនាមិគគ្មានអត្តសញ្ញាណមានសុវត្ថិភាពចំពោះអ្នករាយការណ៍ ១០០%។

ជាមួយគ្នានេះលោកបណ្ឌិត តូច ប៉ូលីវ៉ា បានសង្កត់ធ្ងន់ថា គ្រប់គ្នាត្រូវតែជួយជំរុញ និងប្រើប្រាស់ App NoDrug ព្រោះថា ការជំរុញនិងប្រើប្រាស់បាននូវApp NoDrug គឺជួយខ្លួនឯង គ្រួសារលោកអ្នកនឹងមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន៕