* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តំណាងយុវជនកម្ពុជា អរគុណចំពោះរដ្ឋាភិបាលចិន និងប្រជាជនចិន ចំពោះការគាំទ្រការអភិវឌ្ឍន៍របស់កម្ពុជា

23-09-2025 12:13

(ណាននីង)៖ នៅអំឡុងពេលពិព័រណ៍ចិន-អាស៊ានលើកទី ២២ លោក អ៊ុំ វុទ្ធទី ជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអញ្ជើញចូលរួមថ្លែងសន្ទុកថាបើកក្នុងពិធី «កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាស៊ានឆ្នាំ២០២៥» និងការសម្ពោធសៀវភៅខៀវនៃពិព័រណ៍ចិន-អាស៊ានលើកទី២២ បានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសារព័ត៌មាន មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ដោយសម្របសម្រួលដោយលោកសាស្រ្តចារ្យ LI GUOZHONG លេខាបក្សសាកលវិទ្យាល័យក្វាងស៊ី ដែលជាសាកលវិទ្យាល័យលំដាប់លេខ១ ប្រចាំខេត្តក្វាងស៊ី នៅទីក្រុងណាននីង។

សៀវភៅខៀវពិព័រណ៍ចិន-អាស៊ាន ត្រូវបានដាក់បង្ហាញជាសាធារណៈ បន្ទាប់ពីសហការកែសម្រួលដោយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន និងសាលាសេដ្ឋកិច្ចចិន-អាស៊ាន នៅសាកលវិទ្យាល័យក្វាងស៊ី ដោយផ្អែកលើទិន្នន័យ និងនិន្នាការបកស្រាយ និងវិភាគកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ផ្តោតលើអនាគតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាស៊ាន ។

ជាមួយគ្នានេះដែរ លោក អ៊ុំ វុទ្ធទី ក៏បានចូលរួមជាគណៈធិបតី និងថ្លែងសន្ទុកថាបើក ពិធីសំណេះសំណាល រវាងយុរជនចិន-កម្ពុជា លើកទី១ ក្រោមប្រធានបទ «ផ្លូវសូត្រឌីជីថល និងបៃតង-មេគង្គឡានឆាង យុវជនចិន-កម្ពុជា កសាងអនាគតប្រកបដោយនិរន្តរភាពជាមួយគ្នា» នៃពិព័រណ៍ចិន-អាស៊ាន លើកទី២២ «កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាស៊ាន ឆ្នាំ 2025» ដែលជាសកម្មភាពផ្លាស់ប្តូរ និងកិច្ចសន្ទនាយុវជនចិន-កម្ពុជា និងសកម្មភាពផ្លាស់ប្តូរយុវជនចិន-កម្ពុជា និងសាលាសេដ្ឋកិច្ចចិន-អាស៊ាន របស់សាកលវិទ្យាល័យក្វាងស៊ី «China-Cambodia Youth Lancang-Mekong Journey»។

ពិធីនេះ មានការចូលរួមពីសំណាក់ លោកស្រីសាស្ត្រចារ្យ Lei Yuanyuan លេខាគណៈកម្មាធិការសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យក្វាងស៊ី (Guangxi University) , លោកស្រី លោក Zhang Nan នាយកប្រចាំប្រទេសនៃ អ្នកស្ម័គ្រចិត្តអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសចិន, តំណាងយុវជន អ្នកជំនាញសេដ្ឋកិច្ច និងមន្ត្រីរដ្ឋាភិបាលមកពីបណ្តាប្រទេសអាស៊ាន។ តាមរយៈការផ្លាស់ប្តូរ និងការសន្ទនាចម្រុះ ពួកគេបានស្វែងយល់ពីបេសកកម្ម និងតួនាទីរបស់យុវជនក្នុងការលើកកម្ពស់ការកសាងសហគមន៍ចិន-អាស៊ាន ជាមួយ នឹងអនាគតរួមគ្នា។

នៅក្នុងពិធីសំណេះសំណាលនេះ មានការចូលរួម អ្នកជំនាញសេដ្ឋកិច្ចចិន និងអ្នកស្រាវជ្រាវវ័យក្មេងជាច្រើនបានបង្ហាញពីលទ្ធផលស្រាវជ្រាវរបស់ពួកគេលើប្រធានបទដូចជា៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនចិន-អាស៊ាន, បច្ចេកវិទ្យាហិរញ្ញវត្ថុ និងខ្សែសង្វាក់ផ្គត់ផ្គង់បៃតង ដោយស្វែងយល់ពីទស្សនៈជាច្រើនអំពីផ្លូវ និងឱកាសអភិវឌ្ឍន៍សម្រាប់កិច្ចសហប្រតិបត្តិការរវាង ចិន និងអាស៊ានក្នុងកាលៈទេសៈថ្មី។ ក្នុងនោះដែរ មានតំណាងនិស្សិតកម្ពុជា និងចិន សរុប១៥នាក់ បានចែករំលែកទស្សនៈរបស់ពួកគេលើប្រធានបទដូចជា៖ ការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មសេរី 3.0, ការអភិវឌ្ឍន៍ឌីជីថល និងបៃតង, ការរួមបញ្ចូលបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ច និងពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ខ្សែក្រវ៉ាត់ឧស្សាហកម្មផ្លែឈើ។ ពួកគេបានដាក់ចេញនូវគំនិតច្នៃប្រឌិត និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ដែលបង្ហាញពីការយល់ដឹងស៊ីជម្រៅរបស់យុវជនជំនាន់ក្រោយ និងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ក្នុងតំបន់។

លោក អ៊ុំ វុទ្ធទី បានបញ្ជាក់ជូនដែរថា ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមសរុបប្រមាណ៣០០នាក់ ដែលរៀបចំដោយសាលាសេដ្ឋកិច្ចចិន-អាស៊ាននៃសាកលវិទ្យាល័យក្វាងស៊ី និងគាំទ្រដោយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន អ្នកស្ម័គ្រចិត្តអង្គការសហប្រជាជាតិ និងស្ថាប័នសិក្សាមួយចំនួន ព្រមទាំងតំណាងរដ្ឋាភិបាលចិន សាកលវិទ្យាល័យ ធុរកិច្ច និងអង្គការយុវជន។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យការយល់ដឹង និងការជឿទុកចិត្តកាន់តែស៊ីជម្រៅរវាងយុវជនចិន និងកម្ពុជា ដែលជាមូលដ្ឋានរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ក្នុងពិធីសន្ទុកថាបើកទាំងពីររបស់លោក អ៊ុំ វុទ្ធទី ក៏បានបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងប្រជាជនចិន ចំពោះការគាំទ្រ ការអភិវឌ្ឍន៍របស់កម្ពុជា៕