* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យុវជនឈាមរាវម្នាក់ដេញកាប់បុរសចំណាស់ម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយណែនាំកុំឱ្យដើរសៀតកាំផ្គាក់អួតសម្ញែងអ្នកភូមិ

23-09-2025 16:18

(ព្រៃវែង)៖ យុវជនឈាមរាវម្នាក់ បានកាប់ដេញកាប់បុរសចំណាស់ម្នាក់ ដែលជាចាស់ទុំក្នុងចំនួន២កាំបិតផ្គាក់បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់ពីចាស់ទុំនិយាយណែនាំកុំឱ្យដើរសៀតកាំបិតផ្គាក់នឹងចង្កេះ អួតសម្ញែងអ្នកភូមិ។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៥០នាទីល្ងាចថ្ងៃទី២២ ខែកញ្ញាឆ្នាំ ២០២៥នៅចំណុចភូមិត្រពាំងចាម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍មានឈ្មោះជីង ចាន់ ភេទប្រុសអាយុ៥៨ឆ្នាំ មានទីលំនៅនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ត្រូវបានជនសង្ស័យឈ្មោះភាព លាក់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា កាប់ត្រូវចំនួន២កាំបិតផ្គាក់ បណ្ដាលឲ្យរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗក្រោយពីកើតហេតុ។

ប្រភពពីសមត្ថកិច្ចស្រុកស៊ីធរកណ្ដាលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនសង្ស័យ បានយកកាំបិតផ្គាក់សៀតនិងចង្កេះ ដើរអួតសម្ញែងគេពេញភូមិ ឃើញបែបនេះជនរងគ្រោះជីង ចាន់ ដែលជាចាស់ទុំក្នុងភូមិបាននិយាយណែនាំថា ចៅអើយ កុំយកកាំបិតផ្គាក់សៀតចង្កេះដើរសម្ញែងគេឯងបែបនេះ អ្នកស្រុក អ្នកភូមិគេខ្លាច ហើយប្រយ័ត្នប៉ះក្រុមក្មេងស្ទាវវាឃើញ នាំឲ្យកើតរឿងរ៉ាវ។ ប៉ុន្តែជនសង្ស័យមិនស្ដាប់បែរជាខឹងជនរងគ្រោះ ហើយក៏រត់ដេញកាប់ជនរងគ្រោះផ្អើលពេញភូមិតែម្តង។

ប្រភពដដែលបានបន្តថា នៅពេលជនសង្ស័យរត់ដេញកាប់ ជនរងគ្រោះបានស្រែកហៅឲ្យអ្នកស្រុកជួយ អ្នកភូមិក៏រត់ជួយឃាត់ និងខ្លះទៀតរាយការណ៍ទៅសមត្ថកិច្ចចុះទៅចាប់ជនសង្ស័យបានភ្លាមៗ និងបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលឃុំពោធិ៍ទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ផងដែរ៕