* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាគមស្ថាបត្យករខ្មែរ ចូលរួមកម្មវិធីសមាជក្រុមប្រឹក្សា​ស្ថាបត្យករទ្វីបអាស៊ីលើក២១ និងពិធីខួបលើកទី ៦០ឆ្នាំនៃសមាគមស្ថាបត្យករសាធារណរដ្ឋកូរ៉េ

23-09-2025 16:37

(សាធារណរដ្ឋកូរ៉េ)៖ សមាគមស្ថាបត្យករខ្មែរ(AAK-Architect Association Khmer) បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សមាជក្រុមប្រឹក្សា​ស្ថាបត្យករទ្វីប​អាស៊ី​លើក​២១ និងពិធីខួបលើកទី ៦០ឆ្នាំនៃស​មាគមស្ថាបត្យ​ករសា​ធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ«A BETTER TOMORROW» ខណៈដែលនិស្សិតកម្ពុជា ៤រូបបាន​ចូល​រួមក្នុងកម្មវិធី JAMBOREE WORKSHOP ដែល​មានការអញ្ជើញចូលពីបណ្តាញនិស្សិតជាសមាជិកចំនួន ២៤ប្រទេសផ្សេងទៀត។

កម្មវិធីដែលធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ មានរយៈពេល ៥ថ្ងៃកាលពីសប្ដាហ៍មុន ដោយលោកស្ថាបត្យករអាស៊ាន ស៊ឹន សុជាតិ ប្រធានក្រុមប្រឹក្សា​ភិបាលនៃសមាគម​ស្ថា​បត្យ​ករខ្មែរ បានដឹកនាំក្រុមការងាររួមមាន លោក​ស្ថាប​ត្យ​ករអាស៊ាន ហ៊ុន ចាន់សាន លោកស្រីស្ថាបត្យករអាស៊ាន សូ សុគន្ធារី លោកស្រីស្ថាបត្យករអាស៊ាន ណុំ សុធារី លោកស្ថាបត្យករអាស៊ាន ចៅ ដារិទ្ធ លោកស្ថាបត្យករ ជួង ច័ន្ទហ្វីបូរ៉ា និងលោកស្រីស្ថាបត្យករ ហ៊ាង វិជ្ជរ៉ា។

ជាមួយគ្នានោះ និស្សិតស្ថាបត្យករកម្ពុជាចំនួន ៤រូប ដែល​សិក្សា​ផ្នែកស្ថាបត្យកម្មរួមមាន កញ្ញា សុខ មន្នីរចនា លោក ស៊ន់ សុខអាន លោក ហែម ពុទ្ធា និងលោក ផុន វឌ្ឍនា បានចូលរួមកម្មវិធី JAMBOREE WORKSHOP ដែលជាកម្មវិធីរៀបចំឡើងរយៈពេលពីរឆ្នាំម្តង។ ក្នុងនោះ​និស្សិត​កម្ពុជាមួយរូបក្នុងចំណោម ៤រូប បានទទួល​ជ័យ​លាភីមេដាយសំរិទ្ធពីកម្មវិធីផងដែរ។

កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិទី២៣ នៃក្រុម​ប្រឹក្សា​ស្ថាបត្យករទ្វីបអាស៊ី(ARCASIA) ជាមួយ​គ្នានឹង​ប្រទេសម៉ាល់ឌីវ ជាសមាជិកទី២៤ កាលពីទី១៥ ខែ​មករា ឆ្នាំ២០២៥នេះ។

ក្រុមប្រឹក្សាស្ថាបត្យករតំបន់អាស៊ី ARCASIA មាន​គណៈ​កម្ម​ការចំនួន៥ គឺ ១. គណៈកម្មការ​ផ្នែកប្រកប​វិជ្ជាជីវៈ​អា​ជីព​ស្ថាបត្យកម្ម ២. គណៈកម្មការផ្នែក​ការអប់រំ​ស្ថាបត្យ​កម្ម ៣. គណៈកម្មការផ្នែកឆ្លើយតបនឹងបញ្ហាសង្គម ៤. គណៈកម្មការផ្នែកស្ថាបត្យកម្មបៃតង និងចិរភាព និង៥. គណៈកម្មការស្ថាបត្យករវ័យក្មេង៕