* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជាទទួលពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាព

25-09-2025 09:08

(អាមេរិក)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិក) បានអញ្ជើញពិធីថតរូបរួមគ្នានៃបណ្តាប្រទេស ដែលផ្តល់សច្ចាប័នលើ BBNJ កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ នាទីតាំង North Delegate Loung, UN Building និងបានអញ្ជើញចូលរួម និងទទួលពានរង្វាន់ The High Seas Treaty Champion ក្នុងកម្មវិធី High Level Side Event: From Nice too New York: Activate the High Sea Treaty។

ការទទួលបានពានរង្វាន់នេះ បានផ្តល់កិត្តិយសដល់ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសគំរូមួយក្នុងចំណោមប្រទេសស្ថាបនិកទី៥៦ ក្នុងចំណោមប្រទេសចំនួន៦០ ដំបូងគេ ដែលបានចូលក្នុងកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ»។

សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់ The High Sea Treaty Champion ទន្ទឹមគ្នា ជាមួយឥស្សរជនសំខាន់ៗ មេដឹកនាំនយោបាយកម្រិតខ្ពស់ ក្រុមអង្គការអន្តរជាតិធំៗ និងសកម្មជនយុវជនផ្សេងទៀត ដែលបានចូលរួមយ៉ាងសកម្មក្នុងការចរចា ដើម្បីបង្កើតបានសន្ធិសញ្ញា ការចូលរួមដោះស្រាយបញ្ហាបរិស្ថាន ការចូលរួមប្តេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើការអភិរក្សមហាសមុទ្រ រហូតដល់បានអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង (BBNJ) និងការអនុវត្តសន្ធិសញ្ញានេះប្រកបដោយប្រសិទ្ធភាព។

កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នៅក្នុងកំឡុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីសនៃសាធារណរដ្ឋបារាំង។ កម្ពុជាបានអនុវត្តនីតិវិធីបន្តបន្ទាប់ រហូតបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង BBNJ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ មុនសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នាទីក្រុងញូវយ៉កនៃសហរដ្ឋអាម៉េរិកក្នុងពេលនេះ។

សន្ធិសញ្ញាស្តីពី The High Sea Level Treaty បានបង្កើតឡើងបាន បន្ទាប់ពីប្រទេសដំបូងគេចំនួន ៦០ប្រទេស បានផ្តល់សច្ចាប័នលើ «កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ)» អំឡុងពេលនៃព្រឹត្តិការណ៍ពិសេស ស្តីពីសកម្មភាពអាកាសធាតុ ក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន នៅខែមករា ឆ្នាំ២០២៦ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិកាន់តែខ្លាំងឡើង ការពារមហាសមុទ្រ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារជីវិត និងជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងពិភពលោក៕