* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យក្រសួងការងារ៖ ប្អូនៗទើបប្រឡងបាក់ឌុប បើចង់បានការងារឆាប់រហ័ស កាត់បន្ថយចំណាយរបស់ឪពុកម្តាយ និងបន្តការសិក្សាតាមក្តីស្រមៃ មករៀនជំនាញ TVET

25-09-2025 15:11

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញពីឱកាសដ៏ល្អសម្រាប់យុវជនទាំងអស់ ក៏ដូចជាសិស្សានុសិស្សថ្នាក់ទី១២ដែលទើបប្រឡងហើយ ទោះធ្លាក់ឬជាប់ក្តី បើសិនជាចង់ទទួលបានការងារឆាប់រហ័ស កាត់បន្ថយចំណាយឪពុកម្តាយលើការរស់នៅ និងការសិក្សាដោយខ្លួនឯង សូមជ្រើសរើសការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ១,៥លាននាក់ ដោយឥតគិតថ្លៃ។

លោក ស៊ុន មេសា បានលើកឡើងថា៖ «ប្អូនៗថ្នាក់ទី១២ ដែលទើបប្រឡងហើយ ទោះជាប់ ឬធ្លាក់ក្តី កុំអស់សង្ឃឹម ខ្ញុំសូមណែនាំឱកាសមាសដែលជួយប្អូនៗឱ្យឆាប់បានការងារធ្វើ មានជំនាញច្បាស់លាស់ រកលុយចាយបានដោយខ្លួនឯង ក្នុងរយៈពេលខ្លីគឺត្រឹម៤ខែប៉ុណ្ណោះ គឺសូមប្អូនៗទាំងអស់គ្នា មករៀនជំនាញ TVET នៅសាលាទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយពេលមានជំនាញនិងមានប្រាក់ខែរួចហើយ ប្អូនៗទាំងអស់គ្នាអាចបន្តការសិក្សាផ្នែកជំនាញលើកម្រិតបរិញ្ញាបត្រក៏បាន ឬចង់ប្តូរទៅរៀនជំនាញផ្សេងទៀតក៏បាន»។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា TVET គឺជារបៀបសិក្សាដែលផ្តោតលើជំនាញអាជីពនិងបច្ចេកទេស ដែលអាចជួយឱ្យអ្នករៀនទទួលបានការងារយ៉ាងឆាប់រហ័ស និងមានសមត្ថភាពអនុវត្តជាក់ស្តែងក្នុងទីផ្សារការងារ ជាពិសេស នៅពេលរៀនចប់ភ្លាមទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជួយផ្គូផ្គងរកការងារឱ្យធ្វើភ្លាមៗតែម្តង។

ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យវិញ មិនត្រឹមតែសិក្សាដោយឥតបង់ថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ម៉ឺនរៀល ជារៀងរាល់ខែថែមទៀតផង។

សូមបញ្ជាក់ថា យុវជន និងសិស្សានុសិស្ស ដែលទើបប្រឡងចប់ថ្នាក់ទី១២ អាចចុះឈ្មោះសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំង ៣៧ទីតាំងនៅទូទាំងប្រទេសលើជំនាញចំនួន៤៥ ក្នុងនោះរួមមានជំនាញ ធុរកិច្ច និងព័ត៌មានវិទ្យា, សំណង់, សេវាកម្ម, ទេសចរណ៍, និងបរិក្ខារត្រជាក់ និងកម្តៅជាដើម។

បន្ថែមពីនេះ ក្រៅពីការជំរុញឱ្យសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេស ១,៥លាននាក់ ដើម្បីទទួលបានការងារឆាប់រហ័សហើយនោះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានអះអាងថា ការសិក្សាជំនាញបច្ចេកទេសនាពេលបច្ចុប្បន្ន គឺកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ៕