* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងគយចល័ត ចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន៩កន្លែង ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន១៥១គ្រឿង

26-09-2025 15:58

(ខេត្តត្បូងឃ្មុំ)៖ យោងតាមការណែនាំរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចង្អុលបង្ហាញពី លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងគយចល័ត ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយសមត្ថកិច្ចចម្រុះ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងចុះដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារងពីររូប បានធ្វើការចុះបង្ក្រាបទីតាំង លក់ម៉ូតូគេចពន្ធ ចំនួន៩កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរុករកឃើញម៉ូតូគ្មានពន្ធនាំចូល ចំនួន១៥១គ្រឿង និងបានចាប់ឃាត់យកមកអនុវត្ត ទៅតាមនីតិវិធីច្បាប់។

មន្ត្រីគយមួយរូបដែលចុះប្រតិបត្តិការផ្ទាល់បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា មុននឹងឈានទៅដល់ការព័ទ្ធចាប់នៅទីតាំងលក់ម៉ូតូខាងលើ អង្គភាពគយបានធ្វើការស្រាវជ្រាវតាមរយ:ចាប់ឃាត់រថយន្តរបស់ ក្រុមហ៊ុនមួយដែលបានលួចដឹកម៉ូតូគេចពន្ធចេញពីទីតាំងលក់ម៉ូតូខាងលើ យកទៅរាជធានីភ្នំពេញ ហើយកម្លាំងគយបង្ក្រាបបានកន្លងមក។

ទន្ទឹមនឹងនេះក៏មានការលួចដឹកម៉ូតូគេចពន្ធ តាមរយ:រថយន្តដឹកអ្នកដំណើរ ហើយត្រូវបានមន្ត្រីគយចាប់ឃាត់ និងសួរទៅអ្នកបើកបរ បានឆ្លើយសារភាពថា ខ្លួនបានដឹកចេញពីទីតាំងលក់ម៉ូតូខាងលើផងដែរ៕