* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បំពង់បឺតផលិតចេញពីម្សៅអង្ករ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងពិព័រណ៌ផលិតផលខ្មែរ (Video inside)

28-09-2025 10:14

(ភ្នំពេញ)៖ ក្នុងពិធីតាំងពិព័រណ៌ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ផលិតផលខ្មែររាប់រយមុខ ត្រូវបានយកមកដាក់លក់នៅមជ្ឈមណ្ឌលកោះពេជ្រ។

ក្នុងនោះក៏មានផលិតផលមួយប្រភេទ ដែលអាចជំនួសផលិតផលដែលផលិតដោយប្លាស្ទិច មិនប៉ះពាល់បរិស្ថាន អាចបរិភោគបាន ជាពិសេសជួយដល់ប្រជាកសិករទៀតនោះ គឺផលិតផល «បំពង់បឺតម្សៅអង្ករ»។

បើតាមការបញ្ជាក់របស់លោក អ៊ូ ខេ មកពីក្រុមហ៊ុន TK&D Manufacturing បានឱ្យដឹងថា គោលបំណងសំខាន់នៃការផលិតបំពង់បឺតនេះឡើង គឺដើម្បីជួយកាត់បន្ថយការដាក់សម្ពាធដល់បរិស្ថាន និងជួយដល់ជីវភាពប្រជាកសិករបានថែមទៀត។

លោក បានបន្តថា បច្ចុប្បន្ននេះ ផលិតផលបំពង់បឺតដែលអាចញាំបាយ បានកំពុងដំណើរការដាក់លក់នៅតាមម៉ាតមួយចំនួន និងនៅហាងកាហ្វេខ្លះផងដែរ។

ថ្វីដ្បិតតម្លៃខុសគ្នា៥ដងពីផលិតផលប្លាស្ទិច តែផលិតផលនេះមានផលប្រយោជន៍លើសលប់ សមជាមួយនឹងតម្លៃ ដែលគួរក្លាយជាផលិតផលមួយនៅក្នុងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុកដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ព្រឹត្តិការណ៍ពិព័រណ៍នេះ បានរៀបចំឡើងក្នុងគោលបំណងបញ្ញា ការយល់ដឹង និងបណ្តុះស្មារតីចូលរួម ជំរុញ គាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុសផុល និងទូលំទូលាយបន្ថែមទៀត ដែលជាកត្តាចាំបាច់ ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក៕