* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា-ចិន រួមគ្នាបណ្តុះបណ្តាលមូលធនមនុស្ស និងអ្នកជំនាញផ្នែកថាមពល តាមរយៈកម្មវិធីប្រកួតជំនាញបច្ចេកទេស

28-09-2025 13:14

(ពោធិ៍សាត់)៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើក និងបិទកម្មវិធីប្រកួតប្រជែងជំនាញ «ពានរង្វាន់អគ្គិសនីបំភ្លឺផ្លូវពាណិជ្ជកម្ម» ឆ្នាំ២០២៥ ដែលសហការរៀបចំដោយសមាគម នៃសហគ្រាសវិនិយោគថាមពលអគ្គិសនីចិននៅកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

កម្មវិធីដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ មានវត្តមានជាសហអធិបតីពីសំណាក់លោកខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងវត្តមានចូលរួមពីឯកឧត្តមទីប្រឹក្សាក្រសួងរ៉ែ និងថាមពល, ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងអគ្គិសនីកម្ពុជា, លោកប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា, លោកប្រធានសមាគមសហគ្រាសអគ្គិសនី នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា, តំណាងវិស័យឯកជន អាជ្ញាធរក្រោមជាតិ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់។

ការប្រកួតប្រជែងជំនាញបច្ចេកទេសនេះ ធ្វើឡើងបាន២លើករួចមកហើយ ដោយលើកទី១ បានប្រព្រឹត្តទៅនៅខេត្តស្ទឹងត្រែង និងលើកទី២ នៅខេត្តកោះកុង និងលើកទី៣ គឺប្រព្រឹត្តទៅនៅខេត្តពោធិ៍សាត់។ ព្រឹត្តការណ៍នេះ បង្កើតឡើងដើម្បីជាឱកាសជួបជុំគ្នារវាងអ្នកជំនាញផ្នែកថាមពលអគ្គិសនីកម្ពុជា-ចិន ជាការបង្ហាញនូវទេពកោសល្យ ការចែករំលែកបទពិសោធ និងក៏ជាការអនុវត្តជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងវិស័យថាមពលអគ្គិសនី រវាងប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ»។

បេក្ខជនដែលបានចូលរួមប្រកួតមាន២ក្រុម៖ ជនជាតិចិន១ក្រុម និងជនជាតិខ្មែរ១ក្រុម និងបានទទួលជ័យលាភីទៅតាមផ្នែកនីមួយៗ នៃវិញ្ញាសាសម្រាប់ការប្រកួតរបស់អ្នកជំនាញបច្ចេកទេសនៃជនជាតិទាំងពីរ។ វិញ្ញសានៃការប្រកួតប្រជែងគឺមានបីធំៗរួមមាន ការប្រឡងទ្រឹស្តី ការអនុវត្តជាក់ស្តែង និងសំណួរចម្លើយ។

ជាលទ្ធផលនៃការប្រកួត គណៈកម្មការបានរកឃើញម្ចាស់ជ័យលាភី ដែលជាក្រុមប្រកួតរវាងជនជាតិខ្មែរទទួលបានពានរង្វាន់លេខ១ ចំនួន ២រូប, លេខ២ ចំនួន២រូប និងលេខ៣ ចំនួន៤រូប។ រីឯម្ចាស់ជ័យលាភីសម្រាប់ក្រុមប្រកួតរវាងជនជាតិចិន ទទួលបានពានរង្វាន់លេខ១ ចំនួន ១រូប, លេខ២ ចំនួន៣រូប និងលេខ៣ ចំនួន៥រូប។

បន្ថែមពីនេះ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា កម្មវិធីប្រកួតជំនាញបច្ចេកទេសឆ្នាំ២០២៥នេះ គឺជាការធ្វើសមាហរណកម្មឧស្សាហកម្មនិងការអប់រំនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដែលទីតាំងនេះនឹងក្លាយជាទីកន្លែងបណ្តុះបណ្តាលយុវជនដែលជាមូលធនមនុស្ស និងអ្នកជំនាញផ្នែកថាមពលកម្ពុជា-ចិន និងសម្រាប់កិច្ចសហការ រវាងសាលាបច្ចេកវិទ្យានៃប្រទេសទាំងពីរ៕