* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ស្នើទូតចិន និងរដ្ឋបាលរាជធានីភ្នំពេញ បន្តចូលរួមសហការរៀបចំព្រឹត្តិការណ៍រួមគ្នា ទាំងនៅកម្ពុជា និងចិន

29-09-2025 13:58

(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ បានស្នើដល់ស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បន្តគាំទ្រ និងសហការរៀបចំព្រឹត្តិការណ៍រួមគ្នា ទាំងនៅកម្ពុជា និងចិន ដោយក្រសួងទេសចរណ៍ នឹងផ្ដល់ការសម្របសម្រួលឲ្យអស់លទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍ទាំងនោះ។

ការលើកឡើងនេះក្នុងឱកាសដែលលោក ប៉ាក់ សុខុម តំណាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តការណ៍ «ពពកកំដរក្បែរព្រះច័ន្ទ/With Colourful Clouds Chasing the Moon» នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោក គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ឆាយ សៀងរ៉ឹង អនុរដ្ឋមន្ត្រីឃោសនា ខេត្តយូណាន, តំណាងសមាគមឌីជីថលកម្ពុជា-ចិន និងលោក លោកស្រី ប្រតិភូខេត្តយូណាន Influencers និងភ្ញៀវកិត្តិយស។

បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍, ព្រឹត្តិការណ៍ «ពពកកំដរក្បែរព្រះច័ន្ទ/With Colourful Clouds Chasing the Moon» គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុង «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសទាំងពីរ ទៅកាន់ពិភពលោកខាងក្រៅ ក៏ដូចជាកម្ពុជា-ចិន។

ក្នុងន័យនេះ លោក ប៉ាក់ សុខុម បានគូសបញ្ជាក់ថា កម្ពុជា-ចិន គឺជាមិត្តដ៏ល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈ ទេសៈទាំងអស់ ប្រជាជននៃប្រទេសទាំងពីរមានភាពស្រដៀងគ្នា និងមានភាពពាក់ព័ន្ធផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើនដូចជា ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាដើម, ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ត្រូវបាន រឹតបន្តឹងកាន់តែប្រសើរឡើង ពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់ មេដឹកនាំនៃប្រទេសទាំងពីរ នាពេលបច្ចុប្បន្ន។

នាឱកាសនោះ លោក ប៉ាក់ សុខុម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សមាគមទេសចរណ៍កម្ពុជា សមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក សមាគមសណ្ឋាគារកម្ពុជា សមាគមចុងភៅកម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចិន ដែលបាននឹងកំពុងធ្វើធុរកិច្ចក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ «ពពកកំដរក្បែរព្រះច័ន្ទ/With Colourful Clouds Chasing the Moon» នេះប្រកបដោយភាពឱឡារិក និងអធិកអធម។

ជាមួយគ្នានេះ លោក ប៉ាក់ សុខុម បានស្នើដល់អ្នកចូលរួមក្នុងអង្គពិធីទាំងមូល មេត្តាជួយផ្សព្វផ្សាយពី សុខសន្តិភាព សុវត្ថិភាព និងសក្តានុពលដ៏សំបូរបែប សម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន មកទស្សនា និងវិនិយោគនៅកម្ពុជា «ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាព កក់ក្តៅ សុវត្ថិភាព និងបៃតង»។ ជាពិសេស លោកបានស្នើដល់ស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញបន្តគាំទ្រ និងសហការជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នា ទាំងក្នុងកម្ពុជា និងនៅក្នុងប្រទេសចិន៕