* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេស៊ីម៉ាក់កម្ពុជា៖ លក្ខណៈបច្ចេកទេស​គ្មានការយល់ច្រឡំគ្នា រវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ (Video inside)

29-09-2025 13:58

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ឆ្លើយតបនឹងចម្ងល់ថា តើធ្វើយ៉ាងម្ដេចបានដឹងថា​ គ្រាប់បែកទម្លាក់ពីយន្តហោះ​ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ​? លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ចេញមកបញ្ជាក់ថា ជាលក្ខណៈបច្ចេកទេស​ គ្មានការយល់ច្រឡំគ្នា រវាងគ្រាប់បែកទម្លាក់ពីយន្តហោះ ក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ។

លោក ហេង រតនា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានពន្យល់ចំពោះចម្ងល់ខាងលើ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

កន្លងមកមានអ្នកស្នើសុំ ខ្ញុំឱ្យជួយបកស្រាយ​ ដោយចោទជាសំណួរថា «​ធ្វើយ៉ាងម៉េចបានដឹងថា​ គ្រាប់បែកទម្លាក់ពីយន្តហោះ​ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ​ និងគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោង ក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ!?»។

ចម្លើយខ្លី៖ បើផ្អែកតាមលក្ខណៈបច្ចេកទេស មានចំនុចវិភាគសំណាកជាច្រើន ដែលខ្ញុំសុំមិនធ្វើការបកស្រាយលំអិត ក្នុងវេទិកានេះទេ​ និងសុំលើកយកចំណុចសង្ខេបខ្លី មកបញ្ជាក់ជូនជ្រាបថា​៖​ គ្រាប់បែកទម្លាក់ពីយន្តហោះក្តី​ ឬគ្រាប់កាំភ្លើងធំក្តី​ សុទ្ធតែមានលេខកូដ​សម្គាល់​ខែឆ្នាំផលិត​ ឬប្រទេស/ក្រុមហ៊ុនផលិត​ បន្ថែមលើសនេះ សម្រាប់កម្ពុជា​ រាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពអង្គភាព CMAC ក្នុងការធ្វើការសិក្សា​ស្រាវជ្រាវព័ត៌មាន និងរៀបចំទិន្នន័យការ ទម្លាក់គ្រាប់បែក ក្នុងសម័យសង្គ្រាមអតីតកាល បានយ៉ាងច្បាស់លាស់​ ដោយមានកំណត់ត្រាព័ត៌មាន ពាក់ព័ន្ធការទម្លាក់គ្រាប់បែក ពីយន្តហោះ​ ដូចជាកាលបរិច្ឆេទ​ ប្រភេទយន្តហោះ​ និងចំណុចទីតាំង នៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរ។

ប្រការដូចខាងលើនេះ ជាលក្ខណៈបច្ចេកទេស​ គ្មានការយល់ច្រឡំគ្នា រវាងគ្រាប់បែកទម្លាក់ពីយន្តហោះ ក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ!!៕