* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តពោធិ៍សាត់ ប្តេជ្ញាបំពាក់ភ្លើងបំភ្លឺតាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ដ្រខេត្តប្រវែង ៩០គីឡូម៉ែត្រ

29-09-2025 15:40

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានប្តេជ្ញាចិត្តនឹងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទ Solar LED នៅលើកំណាត់ផ្លូវជាតិលេខ៥ ប្រវែងប្រមាណ៩០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ខេត្តបាត់ដំបង ឲ្យបានរួចរាល់ទាំងស្រុង នាត្រឹមដំណាច់ឆ្នាំ២០២៧ ឬ២០២៨ខាងមុខ។

លោក ខូយ រីដា បានបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ ដែលដឹកនាំដោយលោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកស្រី ម៉ែន ស៊ុន ម៉ុងឫទ្ធី ដែលបានអញ្ជើញចុះជួបពិភាក្សាការងារ និងឈ្វេងយល់អំពីសភាពការណ៍ថ្មីៗ ជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានចាត់ទុកថា គម្រោងដ៏ធំនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួល ក្នុងការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋ នាពេលយប់។

ជាក់ស្តែងនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមជាងជំនាញរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បាននិងកំពុងចាប់ដំណើរការតម្លើងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទSolar LED ក្នុងជំហាន១ ពីចំណុចនិម្មិតសញ្ញារដ្ឋបាលខេត្ត រូបលោកឧកញ៉ាឃ្លាំងមឿងជិះសេះ ខាងកើតផ្តិល ផ្លូវជាតិលេខ៥ រហូតដល់ទីរួមស្រុកក្រគរ នៃខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានបន្ថែមថា សម្រាប់ជំហានបន្ទាប់ លោកនឹងបន្តតម្លើងឲ្យដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។ លោកក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួម និងបន្តគាំទ្រថវិកាជាបន្តបន្ទាប់ សម្រាប់កិច្ចការងារផ្សារតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវ ជាពិសេសសូមថ្លែងអរគុណដល់ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលបានឧបត្ថម្ភអំពូល ប្រភេទSolar LEDទាំងស្រុង តាមការស្នើសុំរបស់រដ្ឋបាលខេត្តផងដែរ។

លោកបានគូសបញ្ជាក់ មិនត្រឹមតែការតម្លើងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈប៉ុណ្ណោះទេ ក្នុងនាមអាជ្ញាធរខេត្ត លោកក៏មានកិច្ចការងារជាច្រើន ដែលត្រូវធ្វើឲ្យខេត្តពោធិ៍សាត់ មានការប្រែមុខប្រែមាត់ ដូចជាការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ចលនាសម្អាតបរិស្ថានអនាម័យ គ្រប់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត តាមដងផ្លូវសាធារណៈ និងតាមខ្នងផ្ទះ ត្រូវតែស្អាត គ្មានសំរាម។ នេះមិនទាន់រាប់បញ្ចូល ការខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការដោះស្រាយការងារធ្វើ ជូនពលករទើបត្រឡប់មកពីប្រទេសថៃ យន្តការជម្លៀសពលរដ្ឋភាសសឹកមកកន្លែងសុវត្ថិភាព ការឧបត្ថម្ភគាំទ្រ ដល់បណ្តាខេត្តដែលប្រឈមខ្លាំង ការត្រៀមគ្រប់សភាពការណ៍ដែលកើតមាន ក្នុងខេត្តពោធិ៍សាត់ ពិសេសបញ្ហាព្រំដែនកម្ពុជា-ថៃជាដើម៕