* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងអនុលេខាមន្ទីរឃោសនាការខេត្តយូណាន បញ្ជាក់ជំហរបន្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែស៊ីជម្រៅ

29-09-2025 16:29

(ភ្នំពេញ)៖ នៅក្នុងជំនួបពិភាក្សាការងាររវាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណៈប្រតិភូប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន ប្រទេសចិន ដឹកនាំដោយលោក ឆែ ស៊ាំងរ៉ុង អនុលេខាមន្ទីរឃោសនាការ នៃគណៈកម្មធិការខេត្តយូណាន (ទទួលបន្ទុកកិច្ចការប្រចាំថ្ងៃ) នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន បានផ្តោតជាសំខាន់ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានកាន់តែល្អប្រសើរ រឹងមាំបន្ថែមទៀត។

នាឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រដ៏ល្អរឹងមាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ហើយនៅឆ្នាំ២០២៥នេះ ជាឆ្នាំដ៏ពិសេសសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ដោយបានផ្តល់នូវឱកាសដ៏មានតម្លៃនៃការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរ បទពិសោធ និងការចែករំលែកចក្ខុវិស័យរវាងអ្នកសារព័ត៌មានកម្ពុជា និងចិន ដែលទាក់ទងភាពរីកចម្រើននៃប្រទេសទាំងពីរ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែស៊ីជម្រៅ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមសម្រាប់សង្គមជាតិទាំងមូល ជាពិសេសសម្រាប់កម្ពុជា-ចិន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបតិការរវាង ក្រសួងព័ត៌មាន និងខេត្តយូណាននឹងទទួលបានសមិទ្ធផលថ្មីៗកាន់តែច្រើនថែមទៀត។ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តគាំទ្រប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន។

អនុលេខាមន្ទីរឃោសនាការ នៃគណៈកម្មធិការខេត្តយូណាន បានសំដែងនូវការរីករាយដោយបានឃើញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ហើយជាមួយគ្នានេះក៏បានឃើញពីកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នផ្សព្វផ្សាយ បានឆ្លុះបញ្ចាំងពីគោលជំហររួមគ្នាក្នុងការលើកកម្ពស់ភាពយល់ដឹង អនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរទទួលបានព័ត៌មានពិត ព័ត៌មានវិជ្ជមាន ព័ត៌មានល្អឱ្យគ្នាទៅវិញទៅមក។

លោក ឆែ ស៊ាំងរ៉ុង បានជម្រាបជូនពីលទ្ធផលល្អ នៃការរៀបចំព្រឹត្តការណ៍នៃការកម្មវិធី «Colorful Chasing the Moon, Deep Neighborly Affection» រៀបចំដោយក្រសួងព័ត៌មាន និងនាយកដ្ឋានផ្សព្វផ្សាយ នៃគណៈកម្មាធិការខេត្តយូណាន នៃបក្សកម្មុយនីសចិន នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដើម្បីជាការរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ ទំនៀបទម្លាប់ សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងអ្វីដែលជាការពិតដែលមាននៅកម្ពុជា យកទៅផ្សព្វផ្សាយឱ្យបានទូលំទូលាយមិនត្រឹមតែប្រជាជននៅក្នុងខេត្តយូណាន និងក្នុងប្រទេសចិន បានឃើញ បានដឹងនោះទេ គឺផ្សាយទៅកាន់ពិភពលោកតែម្តង។

គូររម្លឹកដែរថា កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ រវាងកម្ពុជា និងចិន បាននឹងកំពុងអនុវត្តគម្រោងរួមគ្នាជាច្រើនពាក់ព័ន្ធនឹងវិទ្យុ និងទូរទស្សន៍ ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធក្នុងប្រព័ន្ធផ្សព្វផ្សាយ ការបណ្តុះបណ្តាលមន្ត្រីជំនាញ ដំណើរទស្សនកិច្ចសិក្សា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ និងកិច្ចសហការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាដើម។

ជាក់ស្តែងក្រសួងព័ត៌មានកម្ពុជាបានចុះអនុស្សរណៈ និងកិច្ចព្រមព្រៀងជាច្រើនជាមួយស្ថាប័នរដ្ឋ និងឯកជនចិន ដែលក្នុងនោះរួមមាន៖ រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន (NRTA) អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) មន្ទីរឃោសនាការខេត្តយូណាន កាសែត យូណាន ដេលីគ្រុប និងស្ថាប័នផ្សព្វផ្សាយផ្សេងៗទៀតរបស់ចិន។ ជាងនេះទៅទៀតក្រសួងព័ត៌មាន បានទទួលនូវការគាំទ្រផ្នែកហិរញ្ញប្បទានតាមរយៈមូលនិធីពិសេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍តាំងពីឆ្នាំ២០១៨ មកម្ល៉េះ៕