* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តាមសំណើរដ្ឋមន្ត្រី ហួត ហាក់, ប្រធានរដ្ឋសហព័ន្ធម៉ាឡាកា សន្យាជួយអភិវឌ្ឍន៍ទេសចរណ៍មូស្លីមជាមួយកម្ពុជា និងបន្តគម្រោងបេសកកម្មមនុស្សធម៌

30-09-2025 08:16

(ម៉ាឡេស៊ី)៖ លោក TUN Seri Stia Dr. Haji Mohd Ali Bin Mohd Rustam ប្រធានរដ្ឋសហព័ន្ធម៉ាឡាកា ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការពិភពម៉ាឡាយូ ពិភពឥស្លាម (Dunia Melayu Dunia Islam, DMDI) បានអនុញ្ញាតជូនគណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋសហព័ន្ធម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនៃជំនួប រដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបជូនអំពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច និងទេសចរណ៍នៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដែលអង្គការ DMDI បានជ្រើសរើសកម្ពុជាជាប្រទេសម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និសីទរបស់អង្គការពិភពម៉ាឡាយូ ពិភពឥស្លាម (Dunia Melayu Dunia Islam, DMDI) លើកទី២១ ដែលត្រូវបានរៀបចំជាលើកដំបូង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលអង្គការ DMDI បានបំពេញបេសកកម្មមនុស្សធម៌ជាច្រើននៅកម្ពុជា មានជាអាទិ៍ ការងារអប់រំ សាសនា និងជំនួយមនុស្សធម៌។ សូមបញ្ជាក់ថា អង្គការ DMDI ប្រមូលផ្តុំបណ្តាប្រទេសសមាជិក ប្រជាជនមូស្លីមម៉ាឡេ ពាណិជ្ជករ ជាមួយបណ្តាប្រទេសដែលមានប្រជាជនកាន់សាសនាមូស្លីមចំនួន ២៣ប្រទេស ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ, ក្នុងនោះកម្ពុជាបានចូលជាសមាជិករបស់អង្គការ DMDI នៅឆ្នាំ២០១២។

លោកប្រធានរដ្ឋសហព័ន្ធម៉ាឡាកា និងលោករដ្ឋមន្ត្រី បានពិភាក្សាអំពី ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ មានជាអាទិ៍ ទេសចរណ៍វេជ្ជសាស្ត្រ, ទេសចរណ៍សាសនា, ទេសចរណ៍ម្ហូបអាហារ, ទេសចរណ៍អប់រំ, ទេសចរណ៍ MICE, ទេសចរណ៍កីឡា និងការផ្លាស់ប្តូរយុវជន។

តបតាមការស្នើសុំរបស់រដ្ឋមន្ត្រី ហួត ហាក់, លោកប្រធានរដ្ឋសហព័ន្ធម៉ាឡាកា និងជាប្រធានអង្គការ DMDI នឹងជួយជំរុញទេសចរណ៍មូស្លីមរវាងកម្ពុជា និងរដ្ឋម៉ាឡាកា, ជំរុញវិនិយោគិននៅក្នុងបណ្តាញ DMDI ជាពិសេសផ្នែកទេសចរណ៍មកបណ្តាក់ទុននៅកម្ពុជា ដើម្បីអភិវឌ្ឍទេសចរណ៍មូស្លីម និងបន្តគម្រោងបេសកកម្មមនុស្សធម៌នៅកម្ពុជា៕