* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរជាតិអប្សរា រៀបចំវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលអប់រំបេតិកភណ្ឌ» ដេីម្បីបង្កើនចំណេះដឹង

02-10-2025 13:57

(សៀមរាប​)៖ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលអប់រំបេតិកភណ្ឌ ដោយមានអ្នកចូលរួមសរុប ៣០នាក់។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងបំណងបង្កើនចំណេះដឹងទូទៅអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្ត អារ្យធម៌អង្គរ ការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌជូនគ្រូបង្រៀនសាលាបឋមសិក្សា ដូចជា សាលាបឋមសិក្សាក្របីរៀល វត្តលលៃ ភូមិភាគ៤ តាប៉ាង បង្កោងអូមីយ៉ាស៊ីធីរូតាវី បាគង ហ៊ុនសែនរលួស សម្រាប់ចុះបណ្ដុះបណ្ដាល និងផ្សព្វផ្សាយបន្តដល់គ្រឹះស្ថានសិក្សានានាក្នុងតំបន់អង្គរ។

ក្រោយវគ្គបណ្ដុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានការហ្វឹកហាត់ផ្ទាល់ក្នុងថ្នាក់រៀន ពេលក្រុមការងារអាជ្ញាធរជាតិអប្សរាចុះបង្រៀននៅឆ្នាំក្រោយ។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា៕