* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ការតភ្ជាប់ដោយជោគជ័យរបស់ប្រព័ន្ធគណនេយ្យ Vithean អនឡាញ ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing) របស់រាជរដ្ឋាភិបាល

02-10-2025 15:08

(ភ្នំពេញ)៖ ក្រុមហ៊ុន Poscar Digital Co., Ltd. បានប្រកាសថា ប្រព័ន្ធគណនេយ្យ Vithean (www.vithean.com) បានតភ្ជាប់ដោយជោគជ័យជាមួយនឹងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកផ្លូវការរបស់កម្ពុជា (www.e-invoice.gov.kh) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការតភ្ជាប់ដោយជោគជ័យនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការជួយសម្រួលប្រតិបត្តិការអាជីវកម្ម របស់ សហគ្រាសធុនតូច និងមធ្យម (SMEs) ទាំងអស់នៅកម្ពុជា ដែលប្រើតាមប្រព័ន្ធឌីជីថល កាន់តែងាយស្រួល កាន់តែអនុលោមតាមបទបញ្ញត្តិ និងមានតម្លាភាពកាន់តែល្អប្រសើរ។

ការតភ្ជាប់ដោយជោគជ័យនេះទៀតសោត បានធ្វើឱ្យ Vithean ក្លាយទៅជាប្រព័ន្ធគណនេយ្យដែលបង្កើតឡើងដោយជនជាតិខ្មែរដំបូងគេ បានភ្ជាប់យ៉ាងពេញលេញជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកផ្លូវការរបស់កម្ពុជា (www.e-invoice.gov.kh)។ អាជីវកម្មដែលប្រើប្រាស់ Vithean នាពេលបច្ចុប្បន្ននេះ អាចចេញគ្រប់គ្រង និងបញ្ជូនវិក្កយបត្រតាមប្រព័ន្ធអេឡិចត្រូនិកបានហើយ ដោយអនុលោមតាមលក្ខខណ្ឌតម្រូវនៃការចេញវិក្កយបត្រតាមប្រព័ន្ធឌីជីថលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អត្ថប្រយោជន៍នៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing) សម្រាប់អាជីវកម្ម៖

*ចំណេញពេលវេលាក្នុងការចេញវិក្កយបត្រ (Timesaving on issuing invoices), ដំណើរការចេញវិក្កយបត្រកាន់តែលឿន និងឆ្លាតវៃ។

*បង្កើនផលិតភាពការងារ (Increased productivity), បង្វែរបន្ទុកការងាររបស់បុគ្គលិកពីការងាររដ្ឋបាលដោយដៃ ទៅជាសកម្មភាពអាជីវកម្មស្នូល។

*បង្កើនតម្លាភាព និងគណនេយ្យភាព (Enhanced transparency & accountability), កសាងទំនុកចិត្តកាន់តែខ្លាំងនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ។

*ពង្រឹងអភិបាលកិច្ចឌីជីថល (Strengthened digital governance), រួមចំណែកដល់ភាពជាអ្នកដឹកនាំថ្នាក់ជាតិ និងទាក់ទាញការវិនិយោគ។

*និរន្តរភាពបរិស្ថាន (Environmental sustainability), កាត់បន្ថយការប្រើប្រាស់ក្រដាស និងគាំទ្រដល់ការអនុវត្តអាជីវកម្មបៃតង (Green Business Practices)។

ឧត្តមភាពរបស់ Vithean សម្រាប់ SMEs

អាជីវកម្មគ្រប់ប្រភេទអាចពង្រីកខ្លួនបានដោយភាពងាយស្រួល (Scalable for All Businesses), មិនថាជាអ្នកលក់រាយតូចៗ ឬសហគ្រាសធុនមធ្យមទេ Vithean ផ្តល់នូវភាពងាយស្រួល និងមានទំនុកចិត្តនៅក្នុងសម័យកាលសេដ្ឋកិច្ចទំនើបដែលប្រើប្រព័ន្ធឌីជីថល ។

អត្ថប្រយោជន៍សម្រាប់វិស័យហិរញ្ញវត្ថុ

ការតភា្ជប់រវាងប្រព័ន្ធទាំងពីរ (Vithean និង E-Invoicing system) នេះ មិនត្រឹមតែជួយសម្រួលដល់ SMEs ក្នុងការអនុលោមតាមបញ្ញត្តិច្បាប់ប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជាផងដែរ។ តាមរយៈ Vithean ដែលតភ្ជាប់ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (E-Invoicing) នឹងជួយជំរុញប្រសិទ្ធភាពការងារ កាត់បន្ថយកំហុសឆ្គង ឬការក្លែងបន្លំនានា នៅក្នុងអាជីវកម្ម និងអនុវត្តបាននូវគោលការណ៍ល្អៗ តាមស្តង់ដាអន្តរជាតិក្នុងវិស័យហិរញ្ញវត្ថុឌីជីថល។

លោក សុខ ពង្សាមេត្រី នាយកប្រតិបត្តិការ (COO) នៃក្រុមហ៊ុន Poscar Digital (Vithean) បានថ្លែងថា៖ «បេសកកម្មរបស់យើងនៅ Vithean គឺផ្តល់ជូន SMEs ជាមួយនឹងឧបករណ៍ឌីជីថលទំនើបសម្រាប់គ្រប់គ្រងអាជីវកម្ម។ តាមរយៈការតភ្ជាប់ Vithean ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing) យើងកំពុងជួយសម្រួលអាជីវកម្ម មួយផ្នែកលើប្រសិទ្ធភាព និងតម្លាភាពនៃការចេញ និងគ្រប់គ្រងវិក្កយបត្រ។ នេះគឺលើសពីការដំឡើងប្រព័ន្ធ, វាគឺជាជំហានមួយឆ្ពោះទៅរកការត្រៀមរៀបចំសហគ្រាសកម្ពុជាសម្រាប់អនាគតនៃហិរញ្ញវត្ថុឌីជីថល»។

សូមជម្រាបថា Vithean គឺជាប្រព័ន្ធគណនេយ្យអនឡាញ ងាយស្រួលប្រើ មានតម្លៃសមរម្យ និងមានច្រើនភាសា (ភាសាខ្មែរ អង់គ្លេស និងចិន) ដែលត្រូវបានបង្កើតឡើងសម្រាប់ SMEs នៅក្នុងព្រះរាជាណចក្រកម្ពុជា និងក្នុងតំបន់ សម្រាប់កត់ត្រាប្រតិបត្តិការអាជីវកម្ម និងហិរញ្ញវត្ថុរបស់ខ្លួន ដោយផ្តល់ជូននូវលក្ខណៈពិសេសដូចជា ការចេញវិក្កយបត្រតាមទម្រង់ដែល SMEs ចង់បាន និងមានលទ្ធភាពភ្ជាប់ជាមួយប្រព័ន្ធផ្សេងៗទៀត រួមទាំងការតភ្ជាប់ជាមួយប្រព័ន្ធហិរញ្ញវត្ថុឌីជីថលថ្នាក់ជាតិ ដូចលោកអ្នកឃើញស្រាប់ គឺប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (E-Invoicing)៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.vithean.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
ក្រុមហ៊ុន POSCAR Digital Co., Ltd. (Vithean)
អ៉ីម៉ែល: [email protected] / [email protected]