* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាខា ក.ប.ប ខេត្តព្រះសីហនុ បន្តចុះអប់រំផ្សព្វផ្សាយអំពីគុំណភាព សុវត្ថិភាព ម្ហូបអាហារ និងត្រួតពិនិត្យធ្វើតេស្តបឋមលើម្ហូបអាហារ​ នៅផ្សារឃ្លាំងលើ

03-10-2025 14:37

(ព្រះសីហនុ)៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ហៅកាត់ថា (ក.ប.ប) នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ គណៈកម្មការមជ្ឈមណ្ឌលពាណិជ្ជកម្មតារាសំណាង (ផ្សារឃ្លាំងលើ) ចុះអប់រំផ្សព្វផ្សាយអំពីគុំណភាព សុវត្ថិភាព ម្ហូបអាហារ និងត្រួតពិនិត្យធ្វើតេស្តបឋមលើម្ហូបអាហារ ដែលកំពុងដាក់លក់តាមស្តង់នានា ក្នុងផ្សារស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ឃុន ស៊ីម៉ន បានឲ្យដឹងថា ដើម្បីពិនិត្យធានាបាននូវគុណភាព គុណសម្បត្តិដល់អ្នកប្រើប្រាស់ លោកបានដឹកនាំមន្ត្រីជំនាញពិនិត្យលើបន្លែរ ផ្លែឈឺ ម្ហូប និងគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀត ដែលដាក់តាំងលក់ នៅក្នុងផ្សារឃ្លាំងលើ​ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពល្អសម្រាប់សុខភាពរបស់អ្នកប្រើប្រាស់។ ជាលទ្ធផល គឺមានអនុលោមភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពផ្នែកម្ហូបអាហារ។

ឆ្លៀតក្នុងឱកាសនេះ ប្រធានសាខាបានណែនាំប្រជាពលរដ្ឋ ទទួលទានបន្លែ និងផ្លែឈើជាច្រើនប្រភេទដូចជា ស្ពៃប្រូខូលី ការ៉ុត ម្ទេសប្លោក ខាត់ណា ស្ពៃខ្មៅ និងផ្លែឈើតាមរដូវ ដើម្បីទទួលបានសារធាតុចិញ្ចឹមចាំបាច់ទាំងអស់។

លោកបានគូសបញ្ជាក់ថា ក្រុមការងារមន្ត្រីសាខាខេត្តតែងតែចុះជាប្រចាំ ដូចភ្លៀងរលឹមទាំងនៅតាមបណ្ដាទីផ្សារ តាមហាងលក់ដូរតូចធំ តាមភោជនីយដ្ឋានទូទាំងខេត្ត លក់ដូរតាមតំបន់ឆ្នេរជាដើម៕