* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

បញ្ជូនមេខ្លោងចិនតៃវ៉ាន់ នៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅតុលាការ ក្រោយបង្ក្រាបចាប់បាន២៤នាក់

03-10-2025 16:07

(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានបញ្ជូនមេខ្លោង នៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានបង្ក្រាបកាលពីថ្ងៃទី២៩ ខែកញ្ញា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប ទីតាំងលួចលាក់ធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ ចំនួន៣ទីតាំង ដែលជាបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានអង្គការចាត់តាំង។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ២៤នាក់ (ស្រី០២នាក់) មាន០៣សញ្ជាតិ ព្រមទាំងដកហូតនូវ វត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន។

ករណីនេះ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតឈានទៅកំណត់បានមេខ្លោងឈ្មោះ WANG SHENG YU ភេទប្រុស ចិនតៃវ៉ាន់ ដែលជាក្បាលម៉ាស៊ីនដឹកនាំក្រុម ដោយលួចលាក់ប្រើទឹកដីកម្ពុជាធ្វើសកម្មភាព ឆបោកជនរងគ្រោះនៅសហរដ្ឋអាមេរិកតាមប្រព័ន្ធបច្ចេកវិទ្យា។

ផ្អែកតាមតាមការស៊ើបអង្កេតរបស់ជំនាញប្រឆាំងការសម្អាតប្រាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់បានជនសង្ស័យជាមេខ្លោងបានប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល (Crypto Currency) របស់ក្រុមហ៊ុន BITPIE (PRO) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី សម្រាប់បង្វែរផល នៃបទល្មើសឆបោក ដែលក្រុមជនល្មើសទទួលបានពីជនរងគ្រោះ ព្រមទាំងបានទប់ស្កាត់ និងគ្រប់គ្រងការផ្ទេរប្រាក់ចេញរបស់ជនសង្ស័យសរុបចំនួន ៥២,៣៦៣ USDT។

សមត្ថកិច្ចក៏បានរកឃើញ ជនសង្ស័យជាមេខ្លោង បានធ្វើសកម្មភាពបង្វិលរូបិយបណ្ណឌីជីថលដែលគ្មានប្រភពរបស់បក្ខពួកខ្លួននៅកោះតៃវ៉ាន់ ទៅតាមបណ្តាញ រូបិយបណ្ណឌីជីថលផ្សេងៗ ដែលមានមូលដ្ឋាននៅក្រៅប្រទេស សរុបប្រមាណជាង ១០លាន USTD។ ពាក់ព័ន្ធនឹងការសកម្មភាពលាងសម្អាតប្រាក់នេះ សមត្ថកិច្ចជំនាញនឹងធ្វើការចែករំលែកព័ត៌មានជាមួយ ប្រទេសជាដៃគូ កិច្ចសហប្រតិបត្តិការជាប់ពាក់ព័ន្ធ៕