ព្រឹត្តិការណ៍ «សប្តាហ៍ influencer កម្ពុជា-ចិន» នឹងចូលរួមលើកកម្ពស់មិត្តភាព កម្ពុជា-ចិន
03-10-2025 16:14
(ភ្នំពេញ)៖ ថ្មីៗនេះ ព្រឹត្តិការណ៍ «សប្តាហ៍ Influencer កម្ពុជា-ចិន» ត្រូវបានប្រារព្ធឡើងដោយជោគជ័យ នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីពពកកំដរក្បែរព្រះច័ន្ទ ប្រៀបដូចជាមិត្តភាព សាមគ្គីភាព មិត្តជិតខាងល្អ ឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងព័ត៌មានកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា និងនាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការបក្ សខេត្តយូណាន បានប្រព្រឹត្តទៅដោយជោគជ័យ នៅសាលប្រជុំនៃសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។
ក្នុងនាមជាដៃគូគាំទ្រដ៏សំខាន់នៃព្រឹត្តិការណ៍ដ៏ធំ នៃការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិននេះ Move បានផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ជួយជំរុញឱ្យការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន ជាពិសេសបានផ្តល់នូវបទពិសោធន៍ធ្វើដំណើរច្បាស់លាស់ និងសុវត្ថិភាពសម្រាប់ influencer ផ្នែកវប្បធម៌ ទេសចរណ៍ និងភ្ញៀវដែលមកពីប្រទេសទាំងពីរក្នុងអំឡុងពេលធ្វើដំណើរឆ្លងក្រុងផងដែរ។
កម្មវិធីវប្បធម៌នេះគឺជាស្នូលនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥» បានទាក់ទាញតំណាងមកពីរដ្ឋាភិបាល សហគ្រាសកម្ពុជា និងចិន សិល្បករវប្បធម៌ និងinfluencer ចិន និងកម្ពុជាជិត ២០នាក់ ដែលមានភ្ញៀវចូលរួមជាង ៥០០នាក់។
លោក ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រួមជាមួយនឹងភ្ញៀវកិត្តិយសពីភាគីទាំងពីរបានចូលរួមក្នុងកម្មវិធីនេះ ដើម្បីអបអរសាទរពិធីបុណ្យសែនព្រះខែ និងបតិយាយពី «មិត្តភាពដែកថែប» រវាងកម្ពុជា និងចិន។
ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយប្រសិទ្ធភាពសម្រាប់ Influencer និងភ្ញៀវកិត្តិយស Move បានរៀបចំយានជំនិះពិសេស និងក្រុមអ្នកបើកបរដែលមានជំនាញវិជ្ជាជីវៈ ដោយផ្តល់នូវសេវាកម្មធ្វើដំណើរដែលទទួល និងជួនទៅអាកាសយានដ្ឋាន ព្រមទាំងជួនធ្វើដំណើរនៅក្នុងទីក្រុងផងដែរ។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ការកំណត់ពេលវេលាច្បាស់លាស់ និងការយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់របស់ Move បានធានាដល់ការមកដល់ទីតាំងកម្មវិធីប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា។ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយរួមគ្នាលើ IP ទេសចរណ៍វប្បធម៌ «ទស្សនាខេត្តយូណាន ទស្សនាអង្គរ» និងធ្វើឱ្យព្រឹត្តិការណ៍បានដំណើរការដោយរលូន។
Move បានបញ្ជាក់ថា៖ «ក្នុងនាមជាវេទិកាសេវាកម្មដឹកអ្នកដំណើរឈានមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតនិងបទពិសោធន៍ដំណើរការរយៈពេល 5 ឆ្នាំ ជាមួយនឹងបណ្តាញសេវាកម្មដ៏ទូលំទូលាយគ្របដណ្តប់ទីក្រុងស្នូលដូចជា ភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ យើងតែងតែប្រកាន់ខ្ជាប់សុវត្ថិភាពជាចម្បង និងបន្តបំពេញគ្រប់តម្រូវការការធ្វើដំណើររបស់អតិថិជន ជាមួយនឹងការឆ្លើយតបដ៏មានប្រសិទ្ធភាព និងសេវាកម្មធ្វើដំណើរប្រកបដោយភាពងាយស្រួល។ ដោយមានក្រុមការងារក្នុងស្រុកប្រកបដោយវិជ្ជាជីវៈ និងវេទិកាបច្ចេកវិទ្យាទំនើប Move ប្តេជ្ញាផ្តល់ជួនសេវាកម្មធ្វើដំណើរប្រកបដោយសុវត្ថិភាព ផាសុកភាព និងទំនុកចិត្ត។ យើងមានកិត្តិយសជាខ្លាំងដែលបានផ្តល់ការគាំទ្រលើការធ្វើដំណើរសម្រាប់ព្រឹត្តិការណ៍ផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិនដ៏អស្ចារ្យនេះ»។
នៅពេលអនាគត Move នឹងបន្តរក្សាការប្តេជ្ញាចិត្តធានាពីសេវាកម្មរបស់ខ្លួន ដោយផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងគុណភាពខ្ពស់ជំរុញយ៉ាងសកម្មនូវទំនាក់ទំនងវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ និងរួមចំណែកបន្ថែមទៀតដល់ការពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។ លើសពីនេះ Morgan Investment Group (Cambodia) Co., Ltd. , ZTO Express (Cambodia) ការិយាល័យកណ្តាលភ្នំពេញ, La Vista One, Shinta Mani Angkor Hotel, TRIBE Phnom Penh Post Office Square និង Awesomepick ក៏បានចូលរួម និងឧបត្ថម្ភចំពោះព្រឹត្តិការណ៍នេះផងដែរ៕










