* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត ៣០០នាក់ ចូលរួមយកព័ត៌មានសន្និសីទអន្តរជាតិ ICCOS-2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយបញ្ជាក់ជំហរឱ្យបានច្បាស់ថា កម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ! ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីៗក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយប្រើជាអាវុធប្រឆាំងនឹងប្រទេសមួយផ្សេងទៀតឡើយ។ គោលបំណងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មិនគួរត្រូវបានប្រទេសណាមួយប្រើជាលេសដើម្បីប្រើកម្លាំងវាយប្រហារ ឬកាន់កាប់ទឹកដីអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀត ដែលជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្តរជាតិ។ បាតុភូតនេះបានកើតឡើងជាអកុសលមកលើប្រទេសកម្ពុជាក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។
* ចំពោះមាគ៌ាអនាគត សម្តេចសូមស្នើ៥ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ៖ ការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់ ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៃក្របខណ្ឌច្បាប់ និងប្រតិបត្តិការ ភាពជាដៃគូសាធារណៈ-ឯកជន និងការការពារជនរងគ្រោះ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទពិសោធន៍ជួរមុខដ៏ខ្លាំងក្លារបស់យើងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ បានផ្តល់មេរៀនដ៏សំខាន់ដែល ឥឡូវនេះបានកំណត់ក្របខណ្ឌយុទ្ធសាស្ត្ររបស់យើង និងអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ដៃគូរបស់យើង
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជាទេ។ ហើយវាក៏មិនត្រូវបានកំណត់ត្រឹមតែកម្ពុជាដែរ។ ការប៉ះពាល់ដំបូងរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ទៅនឹងការរីកលូតលាស់នៃការលេងល្បែងអនឡាញ និងអាជីវកម្មដែលទាក់ទងនឹងកាស៊ីណូ។ លើសពីនេះ បណ្តាញឧក្រិដ្ឋកម្មបានបន្តវិវឌ្ឍ និងសម្របខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន។ បណ្តាញឧក្រិដ្ឋជនឆ្លងដែនបានកេងប្រវ័ញ្ចអចលនទ្រព្យ ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ និងលោក ស៊ី ជីនពីង ចង់បានអ្វីពីកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន?
* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤អង្គ/នាក់

03-10-2025 16:34

(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២,៨១៤អង្គ/នាក់ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លោករដ្ឋមន្ត្រី នៃក្រសួង-ស្ថាប័ននានា លោក លោកស្រី ជាតំណាងក្រសួង-ស្ថាប័ន គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និស្សិតជ័យលាភី និងមាតាបិតា អាណាព្យាបាល សរុបជាង ៦,០០០អង្គ/នាក់។

លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រ នាពេលនេះ មានចំនួន ២,៨១៤អង្គ/នាក់ ក្នុងនោះ ថ្នាក់បណ្ឌិត ចំនួន ១០នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៧៥នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ១,៨៩៧នាក់ និងថ្នាក់បរិញ្ញាបត្ររង ចំនួន ៧៣២នាក់។

បច្ចុប្បន្ន សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ៖ ទីតាំងទី១-ទួលស្លែង, ទីតាំងទី២-ស្ពានអាកាសចោមចៅ (កន្លែងកំពុងប្រារព្ធពិធីប្រគល់សញ្ញាបត្រនាពេលនេះ) និង ទីតាំងទី៣-ទួលពង្រ (កំពុងសាងសង់)។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សា៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន និងកុំព្យូរទ័រ, ២-ថ្នាក់បរិញ្ញាបត្ររង, ៣-ថ្នាក់បរិញ្ញាបត្រ, ៤-ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សា កម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ) ៖ ១-គ្រប់គ្រងពាណិជ្ជកម្ម, ២-ហិរញ្ញវត្ថុនិងធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍, ៩-វិស្វកម្ម, ១០-ស្ថាបត្យកម្ម, ១១-ទំនាក់ទំនងអន្តរជាតិ, ១២-អាកាសចរស៊ីវិល និង ១៣-ភាសាចិន។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ដល់និស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរ និងកោតសរសើរ ដល់ការខំប្រឹងប្រែង របស់និស្សិតជ័យលាភី ដែលទើបតែបានបញ្ចប់ការសិក្សា ដោយដោយសង្ឃឹមថា អ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះ ទទួលបានជោគជ័យក្នុងមាគ៌ាជីវិតជាបន្តបន្ទាប់ នាំកិត្តិយ សម្រាប់ខ្លួនឯង នាំការសាទរ កិតិ្តយសសម្រាប់គ្រួសារ និងសូមឱ្យមានការផ្សាភ្ជាប់អ្វី ដែលជាមាគ៌ាជីវិតរបស់ខ្លួន ទៅលើភាពសុខទុក្ខ របស់ប្រទេសជាតិ។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមដែរថា «ប្អូនៗត្រូវដឹងថា ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សារបស់ប្អូនៗនៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា»

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងថា និស្សិតដែលទទួលសញ្ញាបត្រនាពេលនេះ ទាំងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សុទ្ធសឹងជាបញ្ញវន្ត ប្រកបដោយបញ្ញាញាណ និងជាកម្លាំងស្នូល ពោរពេញដោយបច្ចេកទេស ជំនាញ មានចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ល្អប្រពៃ និងមានទំនួលខុសត្រូវខ្ពស់ ចំពោះការងារ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ទៅចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ និស្សិតនៅទីនេះ មានក្តីស្រមៃ ក្តីសង្ឃឹម និងអនាគតដែលប៉ងប្រាថ្នា។ ដូចនេះ សូមបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចជោគជ័យ របស់ខ្លួនឱ្យបាន ព្រោះថា ភាពជោគជ័យរបស់និស្សិតគ្រប់រូប ស្មើនឹងភាពជោគជ័យ របស់ប្រទេសជាតិទាំងមូល។

ជាទីបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមប្រគល់សញ្ញាបត្រ ជូនតំណាងនិស្សិតជ័យលាភី និងថតរូបអនុស្សាវរីយ៍ជាមួយ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ មាតាបិតា អាណាព្យាបាល និងនិស្សិតជ័យលាភី ព្រមទាំងអញ្ជើញទស្សនា បន្ទប់ហ្វឹកហាត់អាកាសយានិកប៊ែលធី (BELTEI Flight Academy) ផងដែរ៕