អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគី (TİKA)
03-10-2025 16:48
(សៀមរាប)៖ លោក ឡុង កុសល អគ្គនាយករង តំណាងលោកបណ្ឌិត ហង់ ពៅ អគ្គនាយអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគី (TİKA) ដឹកនាំដោយលោក Burak Saritarla អ្នកសម្របសម្រួលប្រចាំតំបន់សម្រាប់ប្រទេសឡាវ វៀតណាម និងកម្ពុជា។
ក្នុងជំនូបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលលទ្ធភាពកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ក្នុងការរួមចំណែកដល់ផលប្រយោជន៍ទៅវិញទៅមក និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋទួរគី៕













