* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ និងលោក ស៊ី ជីនពីង ចង់បានអ្វីពីកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន?
* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* សម្តេចតេជោ ហ៊ុន សែន ព្រមានលុបលេខទូរស័ព្ទពីបណ្តាញទំនាក់ទំនង បន្ទាប់ពីមានការរំខានសុំជំនួយហួសហេតុ
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លទ្ធផលសម្របសម្រួលករណីកម្មកររោងចក្រ ដែលធ្វើកូដកម្មបិទផ្លូវជាតិលេខ៣ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

03-10-2025 17:10

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ មានបងប្អូនកម្មករ-កម្មារិនី បានធ្វើកូដកម្មនៅមុខរោងចក្រ «តារាល អ៊ីនធើណេសិនណល ឯ.ក» (TARAL INTERNATIONAL CO., LTD) តាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតបានបិទកំណាត់ផ្លូវជាតិថែមទៀតផង។

រោងចក្រ តារាល អុីនធើណេសិនណល (ខេមបូឌា) ឯ.ក មានសកម្មភាពផលិតសម្លៀកបំពាក់ ដោយមានកម្មករសរុបចំនួន ៥,៣១៤នាក់ (ស្រី៣,៦៦៤នាក់)។

តាមសេចក្តីរាយការណ៍ពីមន្រ្តីមូលដ្ឋាន នៅវេលាម៉ោង ៦៖៣០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ មានកម្មករមួយចំនួន បានចាប់ផ្តើមដើរចូលធ្វើការងារបណ្តើរៗ រហូតដល់ម៉ោង ៧៖១០នាទី តែក៏មានកម្មករមួយចំនួនទៀត មិនព្រមចូលធ្វើការងារនោះទេ គឺគោលបំណងធំរបស់គាត់នៅទាមទារកុំឲ្យក្រុមហ៊ុនកាត់លុយក្នុងថ្ងៃធ្វើកូដកម្មកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ និងស្នើសុំក្រុមហ៊ុនផ្តល់ជូនប្រាក់ថ្លៃអាហារថ្ងៃត្រង់ប្រចាំខែ។

ដោយសង្កេតឃើញកម្មករនៅបន្តទាមទារកមឲ្យក្រុមហ៊ុនកាត់លុយក្នុងថ្ងៃធ្វើកូដកម្ម ក្រុមហ៊ុនបានឯកភាពរក្សាប្រាក់ឈ្នួលជូនបងប្អូនកម្មករតាមសំណើ។ ដោយឡែកចំពោះសំណូមពរឲ្យក្រុមហ៊ុនផ្តល់ជូនថ្លៃ អាហារថ្ងៃត្រង់ប្រចាំថ្ងៃនោះ ក្រុមហ៊ុនសុំពេលផ្តល់ព័ត៌មាននៅថ្ងៃក្រោយ ព្រោះត្រូវពិភាក្សាជាមួយក្រុមភាគហ៊ុន។

ទោះបីជាមន្ត្រីជំនាញ និងអាជ្ញាធរ រួមនឹងក្រុមហ៊ុនព្យាយាមពន្យល់យ៉ាងណាក៏ដោយ ក៏កម្មករមិនព្រមទទួលហើយបន្តធ្វើកូដកម្ម រហូតដល់ម៉ោង ៧៖៥០នាទី កម្មករបាននាំគ្នាអូសរបងដែកមកបាំងផ្លូវជាតិលេខ ៣តែម្តង។

បន្ទាប់ពីព្យាយាមសម្របសម្រួលជាច្រើនលើក ក្រុមកម្មករបានសម្រេចយល់ព្រមជ្រើសរើសតំណាងចចាររបស់ខ្លួនចំនួន ៣០រូប ចូលតុចរចាដោយមានលោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធានសម្របសម្រួល។

ជាលទ្ធផល៖

*ភាគីតំណាងកម្មករ និងភាគីនិយោជក បានឯកភាពគ្នាដូចមានចែងក្នុងកិច្ចព្រមព្រៀង
*ភាគីតំណាងកម្មករ បានយល់ព្រមអនុវត្តកិច្ចព្រមព្រៀង នឹងជួយផ្សព្វផ្សាយ ពន្យល់ដល់កម្មករទាំងអស់ ចូលធ្វើការងារវិញ៕