រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រជុំពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង
03-10-2025 17:30
(កំពង់ឆ្នាំង)៖ កិច្ចប្រជុំពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង របស់ខេត្តកំពង់ឆ្នាំង ក្រោមហិរញ្ញប្ប ទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០ ២៥ ក្រោមអធិបតីភាពលោក ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពី លោក-លោកស្រី ជាថ្នាក់ដឹ កនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង-សង្កាត់ទាំង ៤របស់ក្រុងកំពង់ឆ្នាំងជាច្រើនរូបទៀត។នៅក្នុងឱកាសនោះលោករដ្ឋលេខាធិការគណអធិបតីបានអញ្ជើញចូលរួ មចុះពិនិត្យទីតាំងអនុវត្តគម្រោងដាច់ផ្ទាល់ស្ថិតក្នុងភូមិ សាស្ត្រក្រុងកំពង់ឆ្នាំងផងដែរ។
នៅក្នុងឱកាសនោះលោក ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា នៅខេត្តកំពង់ឆ្នាំង មានផែនការគម្រោងអភិវឌ្ឍន៍ជាច្រើននៅក្រុងកំពង់ ឆ្នាំងដែលស្របនឹងកិច្ចការងារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងសំដៅធ្វើយ៉ាងណាឱ្យ ក្រុងកំពង់ឆ្នាំងក្លា យជាក្រុងមួយប្រកបដោយសុវត្ថិភាព ដោយគ្មានការគម្រា មកំហែងពីគ្រោះធម្មជាតិនោះឡើយនិងដោយធានាបានទាំងអនាម័យសោភណភាព និងបរិស្ថាន។ តាមរយៈនៃការសិក្សាអំពីគម្រោងនេះ អាជ្ញាធរខេត្តសង្ឃឹមថា ខេត្តកំពង់ឆ្នាំង នឹងទទួលបាននូវគម្រោងមួយនេះយកមកអនុវត្តដើម្បីធ្វើឱ្យខេត្តកំពង់ឆ្នាំងកាន់តែទទួលបាននូវការអភិវឌ្ឍន៍ជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះ លោក ហេង ណន បានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ផ្តោតជាសំខាន់ លើការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនា សម្ព័ន្ធក្រុងនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមានការសា ងសង់ប្រព័ន្ធការពារទឹកជំនន់បណ្តាញលូ និងអាងចម្រោះ ទឹកកខ្វក់ ដែលនឹងត្រូវអនុវត្តន៍នូវខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។
ដោយក្នុងខេត្តកំពង់ឆ្នាំង ក៏ស្ថិតនៅដំណាក់កាលនៃការ សិក្សារបស់គម្រោងផងដែរ ហើយកិច្ចប្រជុំពិភាក្សាស្តីពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (Urban Infra stru cture Development Project) នៅកម្ពុជានេះស្ថិតក្នុងក្របខ័ណ្ឌ ហិរញ្ញប្បទាន ពីធនាគារវិនិយោគហេដ្ឋា រចនាសម្ព័ន្ធអាស៊ី(AIIB)។លោករដ្ឋលេខាធិការ បានបញ្ជា ក់ទៀតថា គម្រោងនេះសិក្សាស្រាវជ្រាវក្នុងរយៈពេលពី១ ឆ្នាំ ទៅ១ឆ្នាំកន្លះ។
ជាមួយគ្នានេះ លោកក៏សូមស្នើឱ្យប្រធានគ្រប់គ្រងគ ម្រោងរួសរាន់ រៀបចំសេចក្តីព្រាងផែនការសកម្មភាពស្របទៅតាមការណែនាំ នៃលិខិតបទដ្ឋានគតិយុត្តជាធរមាន និងស្នើឱ្យសមាជិក សមាជិកា នៃអង្គភាពគ្រប់គ្រងគម្រោ ងទាំងអស់ ត្រូវខិតខំអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយគុណភាព ស្របតាមសេចក្តីទុកចិត្ត និងគោលបំណងរបស់ថ្នាក់ដឹកនាំ៕
















