* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គណៈប្រតិភូកម្ពុជាជំរុញកិច្ចសហការជាមួយសាកលវិទ្យាល័យ Harvard លេីការប្រេីប្រាស់ថ្នាល verify.gov.kh

03-10-2025 21:39

(អាមេរិក)៖ លោក ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ Harvard និងបានធ្វើបទបង្ហាញអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាចំណែកមួយដ៏សំខាន់នៃការបង្ហាញអំពីការកសាងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ។

លោកក៏បានចែករំលែកអំពីកាអភិវឌ្ឍន៍និងការប្រើប្រាស់ថ្នាល verify.gov.kh ដែលមានបំពាក់បច្ចេកវិទ្យាប្លុកឆេន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយសុវត្ថិភាព និងជំនឿទុកចិត្ត ក្នុងការផ្ទៀងផ្ទាត់ឯកសារផ្លូវការ និងជំរុញការជឿទុកចិត្តលើការផ្ដល់សេវាសាធារណៈ។

ជាមួយគ្នានេះ លោកក៏បានជួបជាមួយថ្នាក់ដឹកនាំ អ្នកបច្ចេកវិទ្យា សាស្ត្រាចារ្យ និងនិស្សិត ដើម្បីចែករំលែកអំពីគំរូជាក់ស្តែងរបស់ប្រទេសកម្ពុជា សម្រាប់ការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈឌីជីថលប្រកបដោយសុវត្ថិភាព និងអន្តរប្រតិបត្តិការបានដោយភាពជោគជ័យនៅក្នុងរយៈពេលខ្លី។ កម្ពុជាកំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូអន្តរជាតិ ដើម្បីពង្រីកលទ្ធភាព និងសក្ដានុពលនៃការប្រេីប្រាស់ថ្នាលសម្រាប់ វិស័យ ឯកជន ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា បានជួបជាមួយលោកបណ្ឌិត Joshua McIntosh អភិបាលប្រតិបត្តិនៃ Harvard Kennedy School (HKS) ដើម្បីសិក្សាលទ្ធភាពកិច្ចសហប្រតិបត្តិការ និងដាក់ថ្នាល Verify.gov.kh ជាករណីសិក្សា (Case Study) សម្រាប់ បង្រៀន នៅ HKS។

បន្ថែមពីលើការសហការជាមួយ HKS គណៈប្រតិភូកកម្ពុជាក៏បានជួបជាមួយលោក Jason Freeman ដែលជានាយកប្រតិបត្តិនៃ Cone Technologies លោក Abhishek Suryawanshi ប្រធានសមាគម HSSPA និងលោកបណ្ឌិត Vesall Nourani មកពី Harvard Graduate School of Education ផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការរៀបចំស្តង់ដារដ្ឋាភិបាលឌីជីថល និងការកសាងសមត្ថភាព ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។

សូមជម្រាបជូនថា ថ្នាល verify.gov.kh ត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីខែមករា ឆ្នាំ2023 ដែលបច្ចុប្បន្នត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុង 24ក្រសួងស្ថាប័ន គ្របដណ្តប់ 100ភាគរយ នៃសាកលវិទ្យាល័យសាធារណៈ និងជាង 70ភាគរយ នៃសាកលវិទ្យាល័យឯកជន។ គិតត្រឹមពេលនេះ ថ្នាល verify.gov.kh ត្រូវបានដាក់នៅលើឯកសារឌីជីថល ដើម្បីផ្ទៀងផ្ទាត់ជាង 1.2លាន ឯកសាររួចមកហើយ និងបានក្លាយជាថ្នាល់កម្រិតពិភពលោកមួយដែលអាចទុកចិត្តបាន និងមាននវានុវត្តន៍ក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។ ការទទួលស្គាល់ជាសកលរបស់ថ្នាល Verify.gov.kh រួមមាន ពានរង្វាន់ ASEAN Digital Award 2024, ITU Global Innovation Awards 2024 និងការទទួលស្គាល់នៅកិច្ចប្រជុំ Global DPI Summit 2024។

គួរកត់សម្គាល់ថាថ្នាល verify.gov.kh ត្រូវបានទទួលស្គាល់ដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិថា (United Nations Development Programme - UNDP) ជាសសរស្តម្ភទី៤ក្នុងបន្ថែមលើសសរស្តម្ភទាំង៣ នៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល រួមមានអត្តសញ្ញាណឌីជីថល ការផ្លាស់ប្តូរទិន្នន័យ និងការទូទាត់ទឹកប្រាក់តាមប្រព័ន្ធឌីជីថល។

លោក ជា សេរីវឌ្ឍ បានចែករំលែកនូវសមិទ្ធិផលសំខាន់ៗ នៃថ្នាល verify.gov.kh ដែលបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា រួចបានពង្រីកខ្លួនទៅកាន់ប្រទេសឡាវ ហ្វីលីពីន និងទីម័រខាងកើត នៅក្នុងព្រឹត្តិការណ៍ 50-ក្នុង-5 នៅអំឡុងពេល UN Week នៅទីក្រុងញូវយ៉ក មុនពេលមកទស្សនកិច្ចនៅសាកលវិទ្យាល័យ Harvard នេះ៕