* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីក្រសួងវប្បធម៌ ពិនិត្យការដ្ឋានជួសជុលវិហារវត្តកំពង់ត្រឡាចលើ មានអាយុកាល ជាង ១០០ឆ្នាំ ក្រោយបញ្ចប់ដំណាក់កាលទីមួយ

04-10-2025 20:12

(កំពង់ឆ្នាំង)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកតា លោកយាយ គណៈកម្មការអាចារ្យវត្ត ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលដំបូលវិហារវត្តកំពង់ត្រឡាចលើ ដំណាក់កាលទីមួយ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យ។

នាឱកាសនោះក៏មានការអញ្ជើញចូលរួមផងដែរពី លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញក្រសួង និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ផងដែរថា ដំបូលព្រះវិហារវត្តកំពង់ត្រឡាចលើ គឺត្រូវបានបើកការដ្ឋានជួសជុលនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការជួសជុលព្រះវិហារវត្តកំពង់ត្រឡាចនាពេល នេះ គឺជាគោលនយោបាយ របស់ក្រសួងក្នុងការថែរក្សា អភិរក្ស បេតិកភណ្ឌវប្បធម៌ជាតិ ដេីម្បីទុកឱ្យអ្នកជំនាន់ក្រោយបានស្គាល់នូវស្នាដៃដ៏អស្ចារ្យរបស់ដូនតា ។ សូមជម្រាបជូនផងដែរថា ព្រះវិហារវត្តកំពង់ត្រឡាចលេី គឺជាព្រះវិហារបុរាណ ដែលមានអាយុកាល ជាង ១០០ឆ្នាំ។

បន្តពីនោះដែរ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកគ្រូ ខាត ម៉ៃនះ ជាគ្រូបង្គោលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដល់សិស្សក្រីក្រ នៅក្នុងសហគមន៍ ដែលស្ថិតនៅភូមិស្រែប្រិយ៍ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូក្នុងការផ្ទេរចំណេះដឹងជំនាញវិជ្ជាជីវៈដូនតា (សាជី) ដល់អ្នកបន្តវេន ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌អរូបីមួយនេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង។

ចុងបញ្ចប់នៃកម្មវិធីសំណេះសំណាលខាងលើ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់អ្នកគ្រូបង្គោល និងសិស្សបន្តវេនដែលកំពុងសិក្សាលើជំនាញវិជ្ជាជីវៈដូនតាមួយនេះទៀតផង៕