* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងបរិស្ថាន បានរកឃើញក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ដុតកម្ទេចក្រណាត់បំពុលខ្យល់

05-10-2025 09:34

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានរកឃើញក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រព្រឹត្តល្មើសច្បាប់ ដោយធ្វើការដុតកម្ទេចក្រណាត់ ក្នុងច្រវ៉ាក់ផលិតកម្មរបស់ខ្លួន និងបានធ្វើការបំពុលខ្យល់ ដែលល្មើសនឹង។

ជាមួយគ្នានេះ ក្រុមហ៊ុន ក៏ពុំបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថានផងដែរ។ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះមុខគឺ៖

*ហាមដាច់ខាតដល់ក្រុមហ៊ុន យកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយ ទោះក្នុងករណីណាក៏ដោយ
*ក្រុមហ៊ុនត្រូវរងពិន័យអន្តរការណ៍ករណីល្មើសមាត្រា១៥៦ និងមាត្រា៦៩៤នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
*ក្រុមហ៊ុនត្រូវបង់សំណងខូចខាតប៉ះពាល់បរិស្ថាន
*ឡចំហាយត្រូវដំណើរប្រព័ន្ធចម្រោះសម្អាតផ្សែងឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។

សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធានាយកដ្ឋាន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យនិងរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd បានប្រព្រឹត្តផ្ទុយច្បាប់ ដោយនៅក្នុងរោងចក្រ ក្រុមការងារបានរកឃើញសារធាតុ និងករណីបង្កឱ្យមានការបំពុលបរិស្ថានមួយចំនួនដូចជា៖

*ឃើញមានសំណល់កម្ទេចក្រណាត់លាយផេះនៅមាត់ឡចំហាយ
*មានកន្លែងស្តុកកម្ទេចក្រណាត់ជាប់បន្ទប់ដាក់ឡចំហាយ
*ក្រុមការងារបានធ្វើតេស្ដសារធាតុបំពុលខ្យល់ពីបំពង់ផ្សែងឡចំហាយ ដោយប្រើប្រាស់ឧបករណ៍ Testo 350 ដែលបានរកឃើញ សារធាតុ SO2=៧២០ppm។ បើប្រៀបធៀបជាមួយស្ដង់ដាបញ្ចេញសារធាតុបំពុលខ្យល់ SO2=៥០០ppm គឺមានប៉ារ៉ាម៉ែត្រកម្រិតលើសស្តង់ដា។

ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក៏ដូចជាំអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មាន និងរាយការណ៍ករណី មានការបំពុលបរិស្ថានខាងលើ។ ការចូលរួមសាមគ្គីគ្នា ពង្រឹងការអនុវត្តសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត តាមរយៈភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតលើមេឃ បានកំពុងចូលរួមចំណែកអនុវត្តការងារគ្រប់គ្រងបរិស្ថាន និងជួយលើកកម្ពស់សុខភាពបរិស្ថាន និងរបស់ប្រជាពលរដ្ឋ ស្រមតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕