ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខអតីតបេក្ខជន និងសកម្មជនគាំទ្រគណបក្សប្រឆាំងផ្សេងៗជិត៥០០នាក់ ក្នុងស្រុកបន្ទាយមាស

05-10-2025 16:06

(កំពត)៖ លោកបណ្ឌិត ហ៊ុន សុខាទី ប្រឹក្សា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត បានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងចំនួន៤១៣នាក់ ដែលជាអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងនានា នៅក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយមាស ស្ថិតនៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

ពិធីនេះមានការចូលរួមពីសំណាក់លោក ស្រៀង ម៉េង អនុប្រធានក្រុមចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោក ហុង ភាព សមាជិកក្រុមចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោក គង់ គឹមសាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុកបន្ទាយមាស អាជ្ញាធរ សមត្ថកិច្ច លោកមេឃុំ និងគណៈប្រតិភូជាច្រើនរូបទៀត។

ជាកិច្ចស្វាគមន៍ លោក គង់ គឹមសាន អនុប្រធានគណៈកម្មាធិការបក្សស្រុក បានឡើងមានមតិចំណេះសំណាលទទួលស្វាគមន៍គណៈអធិបតីនិងសាកសួរសុខទុក្ខអតីតបេក្ខជន និងសកម្មជនគាំទ្រគណបក្សនយោបាយមកពីគណបក្សប្រឆាំងផ្សេងៗ។

ថ្ងៃនេះជាថ្ងៃទិវាមួយប្រកបដោយ សេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងបំផុតដែលលោកបណ្ឌិត ហ៊ុន សុខាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពតទាំងអស់ បានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលនិងសាកសួរសុខទុក្ខអតីតបេក្ខជន និងអ្នកគាំទ្របក្សនយោបាយប្រឆាំងផ្សេងៗ នៅក្នុងស្រុកបន្ទាយមាសរបស់យើងខ្ញុំនាពេលនេះ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកបណ្ឌិត ហ៊ុន សុខា សូមកោតសសើរចំពោះក្រុមការងារចលនាកសាងសមាជិកនៅមូលដ្ឋានខេត្តកំពត ដែលបានចលនាកសាងបងប្អូនបក្សប្រឆាំង និងបក្សនានាមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបរវធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យមានសុខសន្តិភាព ការអភិវឌ្ឍ និងមានការរីកចម្រើគ្រប់វិស័យ ប្រជាជនរស់នៅក្រោមដំបូលនៃសុខសន្តិភាព ពេញលេញ។

លោកបានបន្ថែមទៀតថា មានតែសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃទទេ ហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត។

បន្ទាប់ពីសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនអតីតបេក្ខជន និងសកម្មជនគាំទ្រគណបក្សនយោបាយមកពីគណបក្សប្រឆាំងផ្សេងៗរួចមក លោក បណ្ឌិត ហ៊ុន សុខា និងលោក ស្រៀង ម៉េងបានដឹកនាំសមាជិកសមាជិកាក្រុមការងារចលនាកសាងសមាជិកបក្សខេត្តកំពត នាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅចូលរួមសាកសួរសុខទុក្ខនិងប្រគល់ជូន លោកតាឧបាសក ម៉ែន ក្លឹង ជន្មាយុ ៧៥ ឆ្នាំ កំពុងជរាពាធសម្រាកនៅផ្ទះដែលត្រូវជាឪពុកបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ប្រចាំទិសប្រាសាទតាមាន់ផងដែរ៕