សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត និមន្តចុះចែកទេយ្យទានដល់ជនភៀសសឹក នៅវត្តកំពង់សង្កែ ស្រុកឆែប ខេត្តព្រះវិហារ
05-10-2025 19:19
(ព្រះវិហារ)៖ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម មួយអន្លើដោយព្រះធម្មឃោសាចារ្យ ជួន សាវឿន ព្រះសាកលវិទ្យាធិការរង រសៀលថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំព្រះមន្ត្រីសង្ឃ និមន្តចុះចែកទេយ្យទាន ដែលបានមកពីព្រះសង្ឃ និងប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន តាមរយៈមូលនិធិជនភៀសសឹកវត្តឧណ្ណាលោម និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដល់ជនភៀសសឹក នៅវត្តកំពង់សង្កែ ស្ថិតនៅភូមិកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានជនភៀសសឹកចំនួន ៧៨៣ គ្រួសារ ស្មើនឹង ២១២១ នាក់។
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម សូមជូនបុណ្យដល់សប្បុរសជន ដែលបានចូលរួមចំណែក ជាទេយ្យទាន និងថវិកា បានជួបប្រទះតែពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈកុំឃ្លៀងឃ្លាតឡើយ៕























