សមត្ថកិច្ចស្រុកស្វាយទាប បំបែកសំណុំរឿងទទួលផលចោរកម្ម និងមុខសញ្ញាប្លន់យ៉ាងសកម្ម

05-10-2025 20:18

(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានបើកការស្រាវជ្រាវបង្រ្កាបមុខសញ្ញាទទួលផលចោរ កម្ម កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ និង រក្សាទុកប្រើប្រាស់សារធាតុញៀន ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការដឹកនាំពីលោកអនុសេនីយ៍ឯក ស៉ិន ពិសី អធិការស្តីទី និងដឹកនាំការងារដោយលោកវរសេនីយ៍ទោ វ៉ា សំណាង អធិការរងទទួលការងារព្រហ្មទណ្ឌស្រុកស្វាយទាប ចុះប្រតិបត្តិការ សហការណ៍ជាមួយសមត្ថកិច្ចជំនាញក្រុងបាវិត នៅថ្ងៃទី៣ ខែតុលាឆ្នាំ២០២៥វេលាម៉ោង១១និង១០នាទី បានចុះធ្វើការស្រាវជ្រាវបង្រ្កាបមុខសញ្ញាទទួលផលចោរ កម្ម កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ និង រក្សាទុកប្រើប្រាស់សារធាតុញៀន ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ប្រុស នៅចំណុចផ្ទះជួល ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ចបានបន្តថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះ មានឈ្មោះ ទី១-ឈ្មោះ យ៉ុង ឌីណា (ម្ចាស់ផ្ទះ) ទី២-ឈ្មោះ វង់ សាវិន ទី៣-ឈ្មោះ ហៀង ឆ្នៃ រស់នៅ ភូមិ បាវិត លេី ទី៤-ឈ្មោះ ញឹម ចន្ថន រស់នៅ ភូមិ ម៉ែក្រអៀក ឃុំកណ្ដុរដុំ ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ទី៥-ឈ្មោះ ម៉ៅ ធារ៉ា រស់នៅ ស្រុកកំពង់សៀម ខេត្ត កំពង់ចាម និងទី៦-ឈ្មោះ ចាន់ ពៅ រស់នៅ ភូមិ តាពៅ សង្កាត់ បាវិត ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឆែកឆេររកឃើញសង្ស័យថ្នាំគ្រឿងញៀននិងវត្ថុតាងរួមមាន៖ ម្សៅក្រាមព៌ណសថ្លានិងម្សៅព៌ណស សង្ស័័យថ្នាំញៀនចំនួន៨កញ្ចប់ ថ្នាំគ្រាប់ព៌ណលឿងសង្ស័យថ្នាំញៀនចំនួន៤២គ្រាប់ ដាវច្នៃចំនួន៤ដេីម កាំបិតផ្គាក់១ដេីម កណ្ដៀវ១ដេីម កាំភ្លើង ស្នប់បាញ់១ដេីម ដែកថែប ២ដេីម(ត្រៀមកែច្នៃធ្វេីដាវ)ជំពាមកៅស៊ូ១ និងគ្រាប់ខ្លីដែក ដែកឆាប១ដេីម កាំបិតចិតបន្លែ២ដេីម ពូថៅ១ និងញញួរ១ ម៉ូតូ ចំនួន៦គ្រឿង និងសម្ភារដែលពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញស្រុកស្វាយទាបបានបញ្ចូនជនសង្ស័យ រួមទាំង៦នាក់ និងវត្ថុតាង ប្រគល់ជូនឲ្យទៅ កម្លាំង ជំនាញ ការិយាល័យព្រហ្មទណ្ឌ ខេត្ត ដេីម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់៕