ក្រុមគ្រួសារសពលោក ងួន ពៅ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ថ្លែងអំណរគុណនាយឧត្ដមសេនីយ៍ ស ថេត ដែលបានចូលរួមរំលែកទុក្ខ

05-10-2025 22:01

(ភ្នំពេញ)៖ ក្រុមគ្រួសារសពលោក ងួន ពៅ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាព លោក ងួន ពៅ។

សូមជម្រាបថា លោក ងួន ពៅ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលត្រូវជាប្អូនបង្កើត លោក ងួន ស៊ុយ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៣៖៥៥នាទីព្រឹក ក្នុងជន្មាយុ៥១ឆ្នាំ ដោយរោគាពាធ៕