* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ផារ៉ា មង្គល ដឹកនាំពិធីអបអរសាទរសិស្សប្រឡងជាប់បាក់ឌុបឆ្នាំ២០២៥ និងទិវាគ្រូបង្រៀន ០៥តុលា នៅស្រុកក្រូចឆ្មារ និងជំរុញដល់យុវជនឱ្យបន្តការសិក្សាអប់រំ ប្រែក្លាយជាកម្លាំងស្នូលក្នុងការកសាងជាតិ

05-10-2025 22:04

(ត្បូងឃ្មុំ)៖ លោក ផារ៉ា មង្គល សមាជិកគណៈកម្មាធិកាគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរសិស្សប្រឡងជាប់បាក់ឌុបឆ្នាំ២០២៥ និងទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ «គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត» នៅស្រុកក្រូចឆ្មារ ដោយបានជំរុញដល់យុវជនឱ្យបន្តការសិក្សាអប់រំ និងប្រែក្លាយជាកម្លាំងស្នូលក្នុងការកសាងជាតិ។

ពិធីនេះធ្វើឡើងនៅស្នាក់គណបក្សស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែតុលា ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ក្រុមការងារគណបក្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក ផារ៉ា មង្គល បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្វសារធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អង្គពិធីទាំងមូល។

ទន្ទឹមនឹងនោះ លោកប្រធាន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់ លោក ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលតែងតែរួមសុខទុក្ខជាមួយ អ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋ អស់រយៈពេល ២ទសវត្ស នៅក្នុងស្រុកក្រូចឆ្មារយើងនេះ។

លោក ផារ៉ា មង្គល បានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះលទ្ធផលរបស់សិស្សានុសិស្ស ដែលបានប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នាសម័យប្រឡង ២៨ សីហា ២០២៥ កន្លងទៅនេះ ដោយទទួលបានលទ្ធផលល្អឆ្នើមជាងឆ្នាំមុនៗ ។

ជោគជ័យនេះ មិនមែនជាចំណុចបញ្ចប់នោះទេ ប៉ុន្តែជាចំណុចចាប់ផ្ដើមថ្មី សម្រាប់ក្មួយៗ ត្រូវបន្តការអប់រំ ការអភិវឌ្ឍខ្លួន និងការចូលរួមក្នុងកិច្ចការសង្គម ដើម្បីក្លាយជាមនុស្សដែលមានតម្លៃសម្រាប់ប្រទេសជាតិ ព្រោះយុវជនជាកម្លាំងដ៏សំខាន់ ក្នុងការកសាងសេដ្ឋកិច្ច និងអនាគតប្រទេសជាតិ។

ជាមួយគ្នានេះ ចំពោះប្អូនៗក្មួយៗ ដែលប្រឡងធ្លាក់ សូមកុំបាក់ទឹកចិត្ត! នេះគ្រាន់តែជារបត់ជីវិតមួយប៉ុណ្ណោះ មិនមែនជាការសម្រេចជោគវាសនា មុខរបរ ឬអាជីពនាពេលអនាគតឡើយ ឯកឧត្តមប្រធានក្រុមការងារ ក៏បានជំរុញឱ្យក្មួយៗ បើកចិត្តឱ្យទូលាយ ទទួលយកបទពិសោធន៍ថ្មីៗ ហើយងាកមកចាប់យក ឱកាសរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស (TVET) ដែលជាកម្មវិធីសិក្សាឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។

លោក ផារ៉ា មង្គល បានមានប្រសាសន៍រំលេច ដល់ក្មួយៗ សូមបន្តអត់ធ្មត់ និងជឿជាក់លើរាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុសុខសន្តិភាព និងបូរណភាពទឹកដី។

បន្ថែមលើនេះ លោកប្រធានក្រុមការងារ ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ សូមចូលរួមជំរុញ គាំទ្រ ប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជាការលើកទឹកចិត្តដល់ស្នាដៃកូនខ្មែរផង និងជួយបង្កើនសេដ្ឋកិច្ចជាតិ។ជាពិសេសលុបបំបាត់ នៅការមាក់ងាយរបស់បរទេសមួយចំនួន ដែលលើកឡើងថា បើគ្មានទំនិញពីស្រុកគេ ខ្មែរនឹងដាច់ពោះស្លាប់។

ដើម្បីជាការគាំទ្រ និងលើកទឹកចិត្ត លោក ផារ៉ា មង្គល រួមនឹងថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ បានប្រគល់រង្វាន់ និងថវិកាលើកទឹកចិត្ត ដល់សិស្សានុសិស្ស ប្រឡងជាប់ ៖ និទ្ទេស A ទទួលបានថវិកា ២,០០០,០០០ រៀល/ម្នាក់, និទ្ទេស B ដល់ E ទទួលបានថវិកា ១០០,០០០ រៀល/ម្នាក់ ។

ជាមួយគ្នានោះ ក៏បានឧបត្ថម្ភថវិកា ដល់នាយកវិទ្យាល័យ (៦ នាក់) ៤០០,០០០ រៀល/ម្នាក់, លោកប្រធានការិយាល័យអប់រំ ៤០០,០០០ រៀល និងលោកគ្រូ-អ្នកគ្រូ (៦២ នាក់) ៥០,០០០ រៀល/ម្នាក់ផងដែរ៕