* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណៈប្រតិភូស្ថាប័នចំនួន៤ មកពីរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ម៉ាឡេស៊ី ទស្សនកិច្ចនៅកម្ពុជាដើម្បីសិក្សា និងស្វែងយល់ឱកាសវិនិយោគលើវិស័យសំខាន់ៗ

06-10-2025 11:17

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូស្ថាប័នចំនួន៤ មកពីរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ម៉ាឡេស៊ី អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

ប្រតិភូខាងលើ អញើញមកពីស្ថាប័ន Petroleum Sarawak Berhad (PETROS), Economic Planning Unit, ក្រសួងសន្តិសុខស្បៀង និងអភិវឌ្ឍន៍តំបន់សារ៉ាវ៉ាក់ និង Bintulu Port Holdings Berhad ដឹកនាំដោយលោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្ត្រីនៃទីស្តីការអភិបាល (Premier) នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ម៉ាឡេស៊ី។

ដំណើរទស្សនកិច្ចនេះចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលា ក្នុងគោលបំណង សិក្សាក្នុងការទិញស្រូវ និងអង្ករពីកម្ពុជា ដោយកន្លងមក រដ្ឋសហព័ន្ធសារ៉ាវ៉ាក់បានទិញចូលអង្ករប្រមាណជិត២០ម៉ឺនតោន តាមរយៈក្រុមហ៊ុនផ្ដាច់មុខ Bernas ម៉ាឡេស៊ី ប៉ុន្តែនៅពេលខាងមុខ រដ្ឋសហព័ន្ធគ្រោងស្នើសុំរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីទិញស្រូវអង្ករចូលដោយផ្ទាល់, សិក្សាការវិនិយោគបង្កើតរោងម៉ាស៊ីនកិនស្រូវ ដើម្បីធ្វើការនាំអង្ករទៅម៉ាឡេស៊ី និងទីផ្សារអន្តរជាតិ, សិក្សាវិនិយោគរោងចក្រកែឆ្នៃវេចខ្ចប់គ្រាប់ស្វាយចន្ទី ដើម្បីធ្វើការនាំទៅរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ម៉ាឡេស៊ី និងទីផ្សារ អន្តរជាតិ, សិក្សាការផ្គត់ផ្គង់ប្រេង និងឧស្ម័នកម្ពុជា, ពិនិត្យសិក្សាធ្វើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅតាមបណ្តាយព្រែកជីកហ្វូណនតេជោ និងវិនិយោគលើវិស័យកំពង់ផែ។

គណៈប្រតិភូខាងលើ នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីនៃកម្ពុជា, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល។

ដំណើរទស្សនកិច្ចដ៏សំខាន់នេះ បានកើតឡើងបន្ទាប់ពី មានជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក DATUK PATINGGI TAN SRI ABANG JOHARI TUN OPEN ប្រធានអង្គការ RISEAP និងជាអភិបាលរដ្ឋ (Premier) នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅទាក់ទងនឹងកិច្ចការអភិវឌ្ឍ និងឱកាសវិនិយោគ នៅកម្ពុជា។

សូមជម្រាបថា អំឡុងពេលទស្សនកិច្ចខាងលើ គណៈប្រតិភូខាងលើ នឹងអញ្ជើញទស្សនកិច្ចដំណាំស្រូវ និងការបណ្តុះគ្រាប់ពូជស្រូវនៅខេត្តតាកែវ រោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ស្អឺ រោងចក្រជំនាញវេចខ្ចប់ស្វាយចន្ទីនៅរាជធានីភ្នំពេញ និងកំពង់ផែខេត្តកំពត៕