* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧត្ដមសេនីយ៍ឯក ស រដ្ឋា ផ្តល់ជូនមួក​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​​ក្នុងមូលដ្ឋានខេត្តព្រះសីហនុ ដើម្បី​ការពារ​សុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

09-10-2025 09:09

(ព្រះសីហនុ​)៖ លោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និង​លោក​ស្រី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានផ្តល់ជូនមួក​សុវត្ថិភាព​ដល់ទៅដល់ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​​ ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការធ្វើ​ដំណើរ​ ក្រោយអង្កេតឃើញបងប្អូនមួយចំនួនបើកបរដោយគ្មានមួកក្នុងមូលដ្ឋានក្រុងព្រះសីហនុ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែននគរបាលសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បានថ្លែងថា យុទ្ធនាការនេះ បានធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និង​លោក​ស្រី ដែល​បាន​គិត​គូរ​ដល់​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ និង​​បាន​ឧបត្ថម្ភ​មួក​សុវត្ថិភាព​ដល់​ការិយាល័យនគរបាលចរាចរាចរណ៍ផ្លូវគោក​ ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​​។

ឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា, ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ នៃ​ការិយាល័យនគរបាលចរាចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ទោ នី​ ចាន់ណារ៉ា​ នាយការិយាល័យ​ ព្រមទាំងមន្ត្រីនគរបាលទាំងអស់ សូម​ថ្លែង​អំណរគុណ​ចំពោះ​ លោកឧត្ដមសេនីយ៍ឯក ស រដ្ឋា និង​លោក​ស្រី ដែល​បាន​គិត​គូរ​ដល់​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​នាពេលនេះ។

លោក បានបន្ថែមថាប្រជាពលរដ្ឋទាំងអស់ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានល្អ មិនបើកបរបញ្ច្រាស់ទិសចរាចរណ៍ បើកបរត្រូវគោរពផ្លាកសញ្ញាចរាចរណ៍ និងភ្លើងចរារចរណ៍ គ្រប់ពេលវេលាក្នុងពេលបើកបរ, សូមកុំគោរពតែនៅពេលដែលមាន វត្តមានកម្លាំងនគរបាល, និងកុំនិយាយទូរស័ព្ទពេលកំពុងបើកបរឲ្យសោះ ជាពិសេលអ្នកបើកបរម៉ូតូ ពីព្រោះគ្រោះថ្នាក់អាចកើតមានតែក្នុង១ប៉ព្រិចភ្នែកប៉ុណ្ណោះ, មិនត្រូវដណ្តើម ឬប្រជែងយកឈ្នះគ្នាលើដងផ្លូវសាធារណៈ ដែលជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ និងកុំវ៉ាជែងដោយបំពាន ក្នុងស្ថានភាពដែលអាចមានគ្រោះថ្នាក់គ្រប់ពេល៕