* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចៅអធិការវត្តសេរីចំប៉ា ហៅកោះចំប៉ា ស្រុកជើងព្រៃ ខេត្តកំពង់ចាម ផ្តួចផ្តើមអង្គកឋិនទានសាមគ្គីដង្កែមកកាន់វត្តមួយជាប់ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

09-10-2025 11:54

(ឧត្តរមានជ័យ)៖​ ព្រះតេជគុណ ឈឿន ឈន ព្រះគ្រូចៅអធិការវត្តសេរីចំប៉ា ហៅវត្តកោះចំប៉ា ឧបាសក ហង្ស ផុស និងឧបាសិកា ហង្ស ផុន ព្រមទាំងអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងឃុំព្រីងជ្រុះ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានផ្តួចផ្តើមអង្គកឋិនទានសាមគ្គីមួយដង្កែមកកាន់វត្តជ័យរុក្ខារ៉ាម ហៅវត្តថ្លាត ស្ថិតក្នុងឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។

នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ អង្គឋិនទានសាមគ្គី បានរៀបចំសូត្រមន្តតាមប្រពៃណីក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្រុកអន្លង់វែងផងដែរ។តាមប្រពៃណីព្រះពុទ្ធសាសនានាសម័យពុទ្ធកាលមកបានបង្ហាញថា ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថា ជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបានលុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែ ដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ។

បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមកបានពោលថា ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធ ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

បច្ច័យដែលប្រមូលបានពីអង្គកឋិនទានសាមគ្គីទាំងអស់នេះ មានចំនួនសរុប១៨លានរៀល បានវេរប្រគេនព្រះសង្ឃ ក្នុងពទ្ធសីមា វត្តជ័យរុក្ខារ៉ាម ហៅវត្តថ្លាត សម្រាប់កសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ។

សូមបញ្ជាក់ផងដែរថា៖ស្រុកអន្លង់វែង គឺជាស្រុកមួយរបស់ខេត្តឧត្តរមានជ័យ មានព្រំប្រទល់ជាប់ជាមួយស្រុកភូសុីង ខេត្តសុីសាកេត របស់ប្រទេសថៃ។ក្នុងព្រឹត្តិការណ៍សង្គ្រាមឈ្លានពានទឹកដីដែលបង្កដោយកងទ័ពថៃបាញ់កាំភ្លើងចូលមកទឹកដីកម្ពុជាមុន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ធ្វើឱ្យប្រជាពលរដ្ឋខ្មែររស់នៅស្រុកអន្លង់វែង បានភៀសខ្លួនចាកចេញពីលំនៅដ្ឋានទៅរកតំបន់សុវត្ថិភាពនានា គេចពីគ្រាប់កាំភ្លើងផ្លោងរបស់កងទ័ពថៃឈ្លានពាន៕