* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះបាលត្ថេរ ធី ម៉ាន់ ព្រះចៅអធិការវត្តនគរបាជ័យក្នុង ស្ថិតក្នុងស្រុកកំពង់សៀម

10-10-2025 14:31

(កំពង់ចាម)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តច្រើនទៀត បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះបាលត្ថេរ (ឥន្ទមុនី) ធី ម៉ាន់ ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះឧបជ្ឈាយ៍ប្រចាំស្រុកកំពង់សៀម។

ព្រះបាលត្ថេរ (ឥន្ទមុនី) ធី ម៉ាន់ ជាព្រះចៅអធិការវត្តនគរបាជ័យក្នុង ដែលបានទទួលអនិច្ចធម្មកាល ពីថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ វេលា ម៉ោង៤:១៨នាទីរសៀល ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សា ដោយព្រះជរាពាធ ស្តិនៅក្នុងវត្តនគរបាជ័យក្នុង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយថ្នាក់ដឹកនាំវត្តនគរបាជ័យក្នុង សិស្សគណ កូនចៅទាំងអស់របស់ព្រះសព។

ព្រះចៅអធិការវត្តនគរបាជ័យក្នុង ជាទីគោរពស្រឡាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងបានបីបាច់ថែរក្សាទំនុកបម្រុងដល់សិស្សគណ ពុទ្ធបរិស័ទ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានយកអស់កម្លាំងកាយចិត្ត ចូលរួមអភិវឌ្ឍន៍ កសាងប្រទេសជាតិ និងសាសនា បានរុងរឿងរីកចម្រើនតរៀងមក។

លោក អ៊ុន ចាន់ដា និងថ្នាក់ដឹកនាំរួមដំណើរ បានបួងសួង ឧទ្ទិសនូវមហាបុញ្ញកុសលផលបុណ្យទាំងឡាយ ប្រគេនចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះសព សូមឱ្យបាននិមន្តទៅកាន់បរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕