លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពបើកពិព័រណ៌ លោកយាយអប្សរា នៅសារៈមន្ទីរជាតិកម្ពុជា
11-10-2025 20:08
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកពិព័រណ៌ លោកយាយអប្សរា ដែលប្រព្រឹត្តទៅនៅសារៈមន្ទីរជាតិកម្ពុជា។
ពិព័រណ៌ លោកយាយអប្សរានេះ ជាស្នាដៃរបស់ក្រុម ហ្វៀល ដឺរើម និងអង្គការមូលនិធិកុមារកម្ពុជា ហើយក៏មានអញ្ជើញចូលរួមពីលោក ស្កុត នីសិន ស្ថានិក និងនាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជាផងដែរ។
មុនចាប់ផ្តើមនៃកម្មវិធីគណៈអធិបតី និងភ្ញៀវកិត្តិយស បានអញ្ជើញស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធវីរកងទ័ព បន្ទាប់ពីគោរពជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិព័រណ៌នេះ ក៏មានការថ្លែងស្វាគមន៍របស់លោក ស្កុត នីសិន។ បន្ទាប់មកលោកជំទាវបណ្ឌិត បានអញ្ជើញថ្លែងសំណេះសំណាលក្នុងអង្គកម្មវិធី។
បន្ទាប់ពីបញ្ចប់នូវកិច្ចសំណេះសំណាល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាការតាំងពិព័រណ៌ និងជួបសំណេះសំណាលជាមួយលោកយាយ ៗនិងសិស្សានុសិស្សផងដែរ៕