តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ចេញសេចក្តីថ្លែងការណ៍ ស្តីពីវឌ្ឍនភាពនៃកិច្ចចរចាពាណិជ្ជកម្មជាមួយកម្ពុជា
11-10-2025 20:43
(វ៉ាស៊ីនតោន)៖ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ ដើម្បីបញ្ជាក់ពីវឌ្ឍនភាពសំខាន់ៗ ដែលសម្រេចបានលើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-កម្ពុជា អំពីពាណិជ្ជកម្មបដិការ។
តំណាងពាណិជ្ជកម្មអាមេរិក USTR និង ក្រុម អ្នកចរចា កម្ពុជា បាន និង កំពុង ចរចា យ៉ាង ជិតស្និទ្ធ ដើម្បី បន្ត ទំនាក់ទំនង ពាណិជ្ជកម្ម ទ្វេភាគី របស់ប្រទេសទាំង២។ ក្នុងអំឡុងកិច្ចប្រជុំដែលប្រព្រឹត្តទៅប្រកបដោយផលិតភាព លោក Greer បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី Trump ចំពោះគោលនយោបាយពាណិជ្ជកម្មតម្កល់ផលប្រយោជន៍អាមេរិកជាធំ រួមទាំងការធានាថាកម្មករ និងបណ្ដាក្រុមហ៊ុនអាមេរិកមានមានឱកាសស្មើៗគ្នាក្នុងការប្រកួតប្រជែង និងដោះស្រាយឱនភាពពាណិជ្ជកម្មដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក។
លោក Greer បានកត់សម្គាល់ថា «កិច្ចពិភាក្សាកាលពីម្សិលមិញជាមួយកម្ពុជាបានគូសបញ្ជាក់ពីវឌ្ឍនភាពដ៏សំខាន់ក្នុងការសម្រេចបាននូវទំនាក់ទំនងពាណិជ្ជកម្មដែលស្មើភាព និងបដិការ ក៏ដូចជាការធានាការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្ម និងពន្ធដែលមានរយៈពេលយូរ។ ខ្ញុំសូមអរគុណឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចំពោះការដឹកនាំ និងកិច្ចសហប្រត្តិការ របស់លោកជាមួយសហរដ្ឋអាមេរិកលើការបន្តទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង ហើយទន្ទឹងរង់ចាំការបន្តការចូលរួមបន្តទៀត»៕