ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ផ្ដល់បទសម្ភាសអំពីការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងការដោះស្រាយបញ្ហាល្មើសច្បាប់ចរាចរណ៍ (Video inside)
11-10-2025 22:13
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានផ្តល់កិច្ចសម្ភាស បង្ហាញពីការងារបន្តពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម, ការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព, ការងារត្រួតពិនិត្យដោះស្រាយបញ្ហាល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដែលជាបញ្ហាប្រឈមខ្លាំង។
ក្នុងកិច្ចសម្ភាសនោះ លោលឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា រយៈពេល៣ខែចុងក្រោយនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍មានការកើតឡើងបណ្តាលឲ្យអ្នកស្លាប់ មានការកើនឡើងគួរឲ្យព្រួយបារម្ភ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ឆ្លើយតបបញ្ហាប្រឈមនេះ លោកនឹងស្នើសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីបន្តពង្រឹងការចុះអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ក្រោយការអប់រំរយៈពេល៣ខែកន្លងមកនេះ ពុំទទួលបានលទ្ធផលល្អ។ ផ្ទុយមកវិញ គឺកកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន ដោយបានឆក់យកអាយុជីវិតមនុស្សក៏ច្រើន រួមទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិផងដែរ។
សូមទស្សនាវីដេអូ នៃកិច្ចសម្ភាសខាងក្រោមនេះ៖