* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យល់ដឹងពីជំនួញ៖ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំ​កម្ពុជាថា អត្រាពន្ធនាំចូលទំនិញពីអាមេរិក ០% ជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជា និងអាមេរិក ចាប់ដៃគូគ្នាធ្វើពាណិជ្ជកម្ម (Video inside)

12-10-2025 08:33

(ភ្នំពេញ)៖ លោក Casey Barnett ​ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំ​កម្ពុជា​ បានលើកឡើងថា ការអនុវត្តអត្រាពន្ធបដិកាថ្មីរវាងកម្ពុជា-អាមេរិក ដែលកំណត់កាលពីថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០២៥ គឺជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជា និងអាមេរិក ចាប់ដៃគូគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម។

លោកបានបញ្ជាក់ថា ស្របពេលដែលកម្ពុជា អនុវត្ត​អត្រាពន្ធបដិការថ្មី ដែលកម្ពុជាយកពន្ធលើទំនិញ​ចូលពីអាមេរិកក្នុងអត្រា០% ប៉ុន្តែមិនទាន់មានទំនិញអាមេរិកថ្មី ហូរចូលកម្ពុជានោះទេ​ ដោយសារការនាំចូលទំនិញថ្មីៗ វាទាមទារឱ្យមានការសិក្សាពីទីផ្សារ រៀបចំការចុះបញ្ជីតាមច្បាប់ និងត្រូវមានដៃគូចែកចាយជាដើម។

លោកបានកត់សម្គាល់ថា បើទោះបីជាការអនុវត្តអត្រាពន្ធបដិកាថ្មីរវាងកម្ពុជា-អាមេរិក ​បានចូលជាធរមានកាលពីថ្ងៃទៅ១ ខែសីហា ឆ្នាំ២០២៥ ​ក៏ដោយ ប៉ុន្តែកំណើននៃការ​ទំនិញអាមេរិកមកកម្ពុជាមានកំណើនតិចតួចនៅឡើយ។ យ៉ាងនេះក្តី លោកមានសុទិដ្ឋិនិយមថា ទំនិញអាមេរិកនឹងអាចនាំចូលទីផ្សារកម្ពុជា បានកាន់តែច្រើនជាងមុន ដូច្នេះហើយលោកលើកទឹកចិត្តដល់ពាណិជ្ជករកម្ពុជា ចាប់ដៃគូជាមួយពាណិជ្ជករអាមេរិក ដើម្បីនាំចូលទំនិញដែលមានគុណភាពល្អ ខណៈពន្ធគយស្ថិតក្នុងអត្រា ០% ដែលអាចនឹងធ្វើឱ្យអ្នករកស៊ីកាន់តែរីកចម្រើន។

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិកសម្រេចបាន ៩.៥ពាន់លានដុល្លារអាមេរិក កើនឡើង ២២.៦% ក្នុងនោះ កម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិកមានតម្លៃ ៩.២លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតម្លៃជាង២៨៣លានដុល្លារអាមេរិក។

ជាមួយគ្នានេះ បន្ទាប់ពីប្រទេសទាំងពីរអនុវត្តពន្ធបដិកាថ្មី ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពុជានាំចេញទៅអាមេរិកក្នុងតម្លៃ ៩៧១ លានដុល្លារអាមេរិក កើនឡើង១៣% និងអាមេរិកនាំចូលមកវិញ ក្នុងតម្លៃ៤០លានដុល្លារ កើនឡើង១១០%​៕