តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំអំណោយចែកជូនពលរដ្ឋនៅស្រុកសំបូរ ជិត៣០០គ្រួសារ ដែលរងគ្រោះពីទឹកជំនន់
12-10-2025 14:20
(ក្រចេះ)៖ លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ បាន អញ្ជើញផ្តល់អំណោយកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋនៅស្រុកសំបូរ ជិត៣០០គ្រួសារ ដែលរងគ្រោះពីទឹកជំនន់។
ពិធីនេះមានការនិមន្តចូលរះមពីសំណាក់ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការ វត្តព្រះវិហារធំ សសរ១០០។
កម្មវិធីប្រារព្ធនៅបរិវេណវត្តព្រះវិហារធំ សសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ៕