ក្រោយភ្លៀងមេឃស្រឡះ ! តំបន់អភិវឌ្ឍន៍ 9NG បើកការដ្ឋានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
12-10-2025 15:56
(កណ្តាល)៖ ក្រុមហ៊ុន 9NG ដែលមានលោកឧកញ៉ា ស្រី សុធា ជាអគ្គនាយកនៅ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុម គ្រួសារ រួមទាំងក្រុមការងារគ្រប់ជាន់ថ្នាក់ធ្វើពិធីបើកការដ្ឋានកសាងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ 9NG ។
ដោយកន្លងមកក្រហ៊ុនបានយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត ចាប់ដៃគ្នាជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការអភិវឌ្ឍន៍នៅតំបន់នេះអស់រយៈពេលជិត ២០ឆ្នាំមកហើយនោះ និងបានបង្កើតឱកាសការងារជាច្រើនដល់ពលរដ្ឋខ្មែរជាច្រើនរូប មកបំពេញការងារនៅតំបន់9NGនេះ ។
ដោយមកដល់ឆ្នាំ២០២៥ នេះក្រុមហ៊ុននៅតែបន្តការអភិវឌ្ឍន៍ឥតឈប់ឈរ និងតែងតែព្យាយាមរកដំណោះស្រាយបញ្ហាផ្សេងៗជូនអតិថិជន និងពលរដ្ធអោយលឿនបំផុតតាមដែលអាចធ្វើទៅបាន៕