អ្នកជំនាញអារ្យធម៌ខ្មែរ៖ នគរសៀម មនុស្សបែបណា?
12-10-2025 16:49
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ក្នុងបរិបទពិភពលោកសម័យទំនើបស៊ីវិល័យនេះ, បើនិយាយអំពីទង្វើរបស់កងទ័ពនគរសៀម ដែលបានយកគ្រឿងចក្រឈូសឆាយដីស្រែចំការផលដំណាំរបស់ប្រជាពលរដ្ឋខ្មែរទាំងកម្រោល និងចាក់ឧបករណ៍ធុងបាសធំៗបំពងសម្លេងខ្មោចលង សម្លេងឆ្កែលូ មួយយប់ទល់ភ្លឺ ទ្រហឹងអឺងកងយ៉ាងកងរំពងដ៏សាហាវព្រៃផ្សៃចាប់ពីថ្ងៃទី១០-១១ -១២ ខែតុលា ឆ្នាំ២០២៥មកនេះ ក្នុងគោលបំណងរំលោភបំពានអធិបតេយ្យកម្ពុជា និងរុកកួនរំខានដល់ការដេកពូនរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្ដបន្ទាយមានជ័យ ដូចសាធារណៈមតិជាតិ-អន្ដរជាតិ បានឃើញនិងហួសចិត្ដ។
ទង្វើដ៏អប្រិយនេះបានបង្ហាញឲ្យឃើញថា នគរសៀមជាជាតិសាសន៍គ្មានសេចក្តីថ្លៃថ្នូរ អវិជ្ជមានលើជាតិសាស្ត្រដទៃ ខ្វះអរិយធម៌ គ្មានសីលធម៌ ដែលសម័យក្រិក-រ៉ូម៉ាំងបុរាណហៅថា "មនុស្សព្រៃ" ។ យើងអាចចោទសួរទៀតថា តើអ្វីទៅជាមនុស្សព្រៃ?
"មនុស្សព្រៃ" ជាក្រុមកុលសម្ព័ន្ធនៃមនុស្សព្រៃផ្សៃ អនុវត្ដច្បាប់ព្រៃ មិនចេះអត់ធ្មត់ មានភាពអន់ខ្សោយខាងវប្បធម៌ អសីលធម៌ទោះបីមានសង្រ្គាម ឬមានបទឈប់បាញ់។
បើពោលឲ្យចំ មនុស្សព្រៃត្រូវបានចក្រភពរ៉ូម៉ាំងចាត់ទុកថា ជាមនុស្សក្រៅក្រុង, ក្រៅសង្គម ឬស្រុកដែលជារឿយៗ តែងប្រឆាំងទៅនឹងអរិយធម៌រ៉ូម៉ាំង បើទោះពួកនេះបានទទួលមរតកវប្បធម៌ អរិយធម៌ពីរ៉ូម៉ាំងយ៉ាងណាក្ដី។
លោក រ័ត្ន សណ្ដាប់ បន្ដថា មួយវិញទៀត មនុស្សព្រៃ អនុវត្ដច្បាប់តាមបែបសភាវៈគតិយ៉ាងសាហាវឃោរឃៅព្រៃផ្សៃ គឺអំណាចនិងការរស់រានមានជីវិត ជាគុណធម៌តែមួយគត់នៃច្បាប់ព្រៃ។ នៅក្នុងព្រៃ ពេលដែលគេអាក់អន់ចិត្ត គឺការបង្ហូរឈាមតាមកំហឹងនិងអំពើចិត្ដនឹកឃើញទាំងកម្រោល ដើម្បីធ្វើជាការឆ្លើយតប ដោយមិនគិតពីសេចក្ដីថ្លៃថ្នូរនៃច្បាប់ទម្លាប់ និងយុត្តិធម៌ទ្បើយ។ កន្សោមសេណារីយ៉ូនៃការរស់រានមានជីវិតរបស់មនុស្សព្រៃ យោងទៅលើឧត្តមភាពនៃកម្លាំងដ៏សាហាវយង់ឃ្នង ឬផលប្រយោជន៍ខ្លួនឯងក្នុងការតស៊ូដើម្បីការរស់រានមានជីវិត ដោយមិនគិតពីច្បាប់ ក្រមសីលធម៌ និងអរិយធម៌មានភាពស៊ីវិល័យទ្បើយ ដូចជាឆ្កែចចក តែងតែបង្ហាត់បង្រៀនដល់កូនចៅរបស់ពួកវា ថា "ច្បាប់ព្រៃ" គឺពិតដូចមេឃ។
ក្នុងទស្សនៈរ៉ូម៉ាំង ការផ្សះផ្សារវាងនគរចក្រភពរ៉ូម៉ាំងនិងនគរព្រៃផ្សៃ ដែលជាមនុស្សព្រៃកើតថ្មីនៅលើទឹកដីចក្រភពរ៉ូម៉ាំង ដើម្បីរួមរស់ជាមួយគ្នាមិនស្រួលទ្បើយ។ ព្រោះឧបសគ្គនៃការផ្សះផ្សា មានភាពខុសប្លែកគ្នានៅក្នុងបទដ្ឋានសង្គម ដោយត្រូវបានចាត់ទុកថា វប្បធម៌ សីលធម៌មានសារៈសំខាន់បំផុត។ ព្រោះក្នុងបទដ្ឋានសង្គម បានចងភ្ជាប់វប្បធម៌ សីលធម៌ ធ្វើឲ្យមនុស្សមានភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក ដោយបែងចែក អ្វីដែលត្រូវនិងខុស , អ្វីដែលល្អនិងអាក្រក់ ដើម្បីដាក់ទណ្ឌកម្ម ឬកោតសសើរ។ ហេតុនេះចំពោះការរំលោភបំពានច្រើនដង ច្រើនរឿង គឺជារឿងខុសនឹងក្រមសីលធម៌ ដូចជាការចាក់ឧបករណ៍បំពងសម្លេងលាន់ឮខ្លាំងៗយ៉ាងកងរំពងជាសាធារណៈ ជាទូទៅត្រូវបានចាត់ទុកថា អសីលធម៌ និងរំលោភបំពានសិទ្ធិមនុស្សជាសកល ដែលពិភពលោកគេថ្កោលទោស និងហាមប្រាមដោយច្បាប់ជាសាកល៕