អស់ពីចាក់សំឡេងខ្មោច, ថៃបង្វែរមកចាក់កុនលឺសំឡេងខ្លាំងៗ រំខានដំណេកប្រជាពលរដ្ឋនៅភូមិព្រៃចាន់
12-10-2025 21:20
(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ ពួកទាហានថៃ និងក្រុមជ្រុលនិយមថៃ បានបង្វែរមកចាក់កុន ដើម្បីរំខានដំណេកប្រជាពលរដ្ឋខ្មែរ ដែលរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ពួកទាហានថៃ និងក្រុមជ្រុលនិយមថៃ ចាក់សំឡេងខ្មោចលងពេញមួយយប់ ដើម្បីរំខានដំណេកប្រជាពលរដ្ឋខ្មែរ ដែលរស់នៅភូមិព្រៃចាន់។
ក្រោយពីមានការប្រតិកម្មខ្លាំងពីសំណាក់សមាជិកព្រឹទ្ធសភាថៃ និងអ្នកសារព័ត៌មានថៃម្នាក់ ស្រាប់តែនៅយប់នេះ ពួកទាហានថៃ និងក្រុមជ្រុលនិយមថៃ បានប្តូរពីការចាក់សំឡេងខ្មោចលង មកជារឿងកុនវិញ ដើម្បីបន្តរំខានដល់ដំណេករបស់បងប្អូនខ្មែរយើងនៅភូមិព្រៃចាន់៕