សល់៩ថ្ងៃទៀតប៉ុណ្ណោះ! ការដាក់ពាក្យប្រឡង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង នឹងត្រូវផុតកំណត់

13-10-2025 11:46

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា កាលបរិច្ឆេទនៃការចុះឈ្មោះដាក់ពាក្យប្រឡង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦ នៅសល់តែរយៈពេល ៩ថ្ងៃទៀតតែប៉ុណ្ណោះ សូមរួសរាន់បំពេញពាក្យប្រឡងតាមគ្រឹះស្ថានឧត្តមសិក្សាដូចខាងក្រោម៖

* បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ២០០ កន្លែង
* វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង
* សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង
* សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ចំនួន ២០ កន្លែង
* សាកលវិទ្យាល័យជាតិគ្រប់គ្រង ១០ កន្លែង

ចុះឈ្មោះប្រឡងតាមតំណភ្ជាប់ https://www.cadt.edu.kh/scholarship/ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧៕