មន្ត្រីជាន់ខ្ពស់សុខាភិបាល បង្ហាញពីវិធីសាស្ដ្រថែរក្សាសុខភាពឱ្យបានល្អ ពិសេសសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម (Video Inside)
13-10-2025 12:17
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបង្ហាញពីវិធីសាស្ដ្រថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសសម្រាប់អ្នកកើតជំងឺទឹកនោម ឬជំងឺមិនឆ្លងផ្សេងៗ ដើម្បីជៀសផុតពីហានិភ័យនានាពីភាពមានពិការភាព។
ការថ្លែងអំពាវនាវរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវា សុខភាពភ្នែកពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រឡាញ់ភ្នែករបស់អ្នក» ដែលបានរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកជើងព្រៃ ខេត្ដកំពង់ចាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។
លោកសាស្ដ្រាចារ្យ ងី ម៉េង បានគូសបញ្ជាក់ទៀតថា «នាពេលបច្ចុប្បន្ននេះ តាមការសិក្សាស្រាវជ្រាវចុងក្រោយបង្ហាញថា នៅប្រទេសកម្ពុជាមានអ្នកជំងឺទឹកនោមផ្អែមមានអត្រាប្រមាណ ៧.៥ % នៃមនុស្សពេញវ័យ អាយុចាប់ពី២០ឆ្នាំឡើង មានប្រហែល ៧២៣,២០០នាក់ ក្នុងចំណោមអ្នកទាំងនោះ អ្នកដែលមានបញ្ហាបាតភ្នែក មានប្រមាណ ២៧០,០០០នាក់ ហើយអាចមានអ្នកពិការភ្នែកដោយជំងឺទឹកនោមផ្អែមមានប្រមាណ ១៣,៥០០នាក់, អ្នកមានជំងឺឡើងសម្ពាធឈាម ១៩.៩% ក្នុងឆ្នាំ២០២៣ ដែលអាចបង្កឱ្យមានភាពពិការភ្នែកដោយការស្ទះសរសៃឈាមបាតភ្នែកផងដែរ»។
ដើម្បីបង្ការភាពពិការភ្នែក អ្នកជំងឺត្រូវអនុវត្តវិធានការងាយៗ ដូចខាងក្រោម៖
១៖ គ្រប់គ្រងជាតិស្ករក្នុងឈាមឱ្យបានល្អ (កុំឱ្យលើសកម្រិត ១៣០ mg/dl)
២៖ គ្រប់គ្រងសម្ពាធឈាមឱ្យបានល្អ (កុំឱ្យលើសពី១៤០/៩០ mmHg)
៣៖ ប្រើថ្នាំបញ្ចុះជាតិស្ករ និងឡើងសម្ពាធឈាមឱ្យបានទៀតទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
៤៖ ចូរធ្វើលំហាត់ប្រាណជាប្រចាំ
៥៖ ឈប់ពិសាបារី ឬថ្នាំជក់ និងកាត់បន្ថយការសេពគ្រឿងស្រវឹង
៦៖ ត្រូវទៅពិនិត្យភ្នែកជាមួយពេទ្យភ្នែក បើដឹងថាអ្នកមានជំងឺទឹកនោមផ្អែម
តាងនាមឱ្យកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រូបង្រៀន មន្រ្តីសុខាភិបាល និងក្រុមទ្រទ្រង់សុខភាពភូមិ ជួយផ្សព្វផ្សាយដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម និងអ្នកជំងឺឡើងសម្ពាធឈាម ឱ្យយកចិត្តទុកដាក់ថែទាំភ្នែក និងទៅពិនិត្យភ្នែកនៅមណ្ឌលថែទាំភ្នែក ឬមន្ទីរពេទ្យដែលនៅជិតបំផុត។
ដើម្បីថែរក្សាសុខភាពភ្នែក សូមអនុវត្តសកម្មភាពគន្លឹះដូចជា៖
១៖ ទៅពិនិត្យភ្នែកជារៀងរាល់ឆ្នាំ
២៖ ទទួលទានអាហារសុខភាពល្អ
៣៖ ការពារភ្នែកពីពន្លឺអ៊ុលត្រាវីយូឡេ
៤៖ អនុវត្តអនាម័យ និងសុវត្ថិភាពល្អ
៥៖ បញ្ឈប់ការជក់បារី
៦៖ កំណត់ពេលវេលាចំណាយលើអេក្រង់ឌីជីថល
សម្រាប់ឆ្នាំ២០២៥នេះ ប្រធានបទនៃការអបអរសាទរទិវាសុខភាពភ្នែកពិភពលោកគឺ «Love Your Eyes» ឬ «ស្រឡាញ់ភ្នែករបស់អ្នក ដែលសំដៅទៅលើការលើកកម្ពស់ការយកចិត្តទុកដាក់លើចំណុច ដូចតទៅ៖
* ផ្តល់ការយកចិត្តទុកដាក់លើវិធានការសុវត្ថិភាពនានា ដើម្បីការពារភ្នែក ពីគ្រោះថ្នាក់ទាំងឡាយដែលអាចកើតឡើងជាយថាហេតុនៅកន្លែងបំពេញការងារ ឬក្នុងជីវភាពប្រចាំថ្ងៃ។
* ជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងដៃគូនានា ឱ្យជួយផ្តល់ការណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែក ជាពិសេសប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម និងឡើងសម្ពាធឈាម ឱ្យបានទៅពិនិត្យភ្នែកដោយមិនមានឧបសគ្គ។
ក្នុងនោះលោកសាស្ដ្រាចារ្យក៏បានថ្លែងអំពាវនាវលើកទឹកចិត្ដដល់ប្រជាជនកម្ពុជាទូទាំងប្រទេស សូមយកចិត្ដទុកដាក់ក្នុងការថែរក្សាសុខភាពភ្នែកឱ្យបានល្អ ដោយសូមអញ្ជើញមកទទួលសេវាពិនិត្យព្យាបាល ជារៀងរាល់ឆ្នាំយ៉ាងតិចម្ដងក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយភាពពិការភ្នែកដែលបង្កឡើងដោយជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជាដើម ដែលអាចការពារនិងចៀសវាងបានរហូតដល់ទៅ ៩០%៕
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ងី ម៉េង ក្នុងឱកាសចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកឆ្នាំ២០២៥ ដែលកម្មវិធីជាតិសុខភាពភ្នែកបានរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកជើងព្រៃ ខេត្ដកំពង់ចាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក ឃន ប្រុស អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, លោក ឡេង កួយ តំណាងអង្គការ CHAI, លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ៣០០នាក់។
លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងបន្ដថា កម្ពុជាទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ គឺអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកបានធ្លាក់ចុះពី០.៣៨% នៅឆ្នាំ២០០៧ មកត្រឹម ០.៣៧% នៅឆ្នាំ២០១៩ ហើយក៏បានកំណត់ទិសដៅនៅឆ្នាំ២០៣០ ឱ្យស្ថិតត្រឹម ០.៣៥% ។ដូច្នេះចាប់ពីឆ្នាំ២០០០មក អង្គការសុខភាពពិភពលោក សហការជាមួយទីភ្នាក់ងារអន្តរជាតិសម្រាប់បង្ការភាពពិការភ្នែក បានរៀបចំ ទិវាសុខភាពភ្នែកពិភពលោក នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី២ ក្នុងខែតុលា ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះក្រសួងសុខាភិបាលកម្ពុជា និងកម្មវិធីជាតិសុខភាពភ្នែក ក៏តែងតែបានចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការថែទាំសុខភាពភ្នែក។
សម្រាប់ឆ្នាំ២០២៥នេះ ប្រធានបទនៃការអបអរសាទរទិវាសុខភាពភ្នែកពិភពលោកគឺ «Love Your Eyes» ឬ «ស្រឡាញ់ភ្នែករបស់អ្នក ដែលសំដៅទៅលើការលើកកម្ពស់ការយកចិត្តទុកដាក់លើចំណុច ដូចតទៅ៖
* ផ្តល់ការយកចិត្តទុកដាក់លើវិធានការសុវត្ថិភាពនានា ដើម្បីការពារភ្នែក ពីគ្រោះថ្នាក់ទាំងឡាយដែលអាចកើតឡើងជាយថាហេតុនៅកន្លែងបំពេញការងារ ឬក្នុងជីវភាពប្រចាំថ្ងៃ។
* ជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងដៃគូនានា ឱ្យជួយផ្តល់ការណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែក ជាពិសេសប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម និងឡើងសម្ពាធឈាម ឱ្យបានទៅពិនិត្យភ្នែកដោយមិនមានឧបសគ្គ។
លោកសាស្ដ្រាចារ្យ ងី ម៉េង បានគូសបញ្ជាក់ទៀតថា «នាពេលបច្ចុប្បន្ននេះ តាមការសិក្សាស្រាវជ្រាវចុងក្រោយបង្ហាញថា នៅប្រទេសកម្ពុជាមានអ្នកជំងឺទឹកនោមផ្អែមមានអត្រាប្រមាណ ៧.៥ % នៃមនុស្សពេញវ័យ អាយុចាប់ពី២០ឆ្នាំឡើង មានប្រហែល ៧២៣,២០០នាក់ ក្នុងចំណោមអ្នកទាំងនោះ អ្នកដែលមានបញ្ហាបាតភ្នែក មានប្រមាណ ២៧០,០០០នាក់ ហើយអាចមានអ្នកពិការភ្នែកដោយជំងឺទឹកនោមផ្អែមមានប្រមាណ ១៣,៥០០នាក់, អ្នកមានជំងឺឡើងសម្ពាធឈាម ១៩.៩% ក្នុងឆ្នាំ២០២៣ ដែលអាចបង្កឱ្យមានភាពពិការភ្នែកដោយការស្ទះសរសៃឈាមបាតភ្នែកផងដែរ»។
ដើម្បីបង្ការភាពពិការភ្នែក អ្នកជំងឺត្រូវអនុវត្តវិធានការងាយៗ ដូចខាងក្រោម៖
១៖ គ្រប់គ្រងជាតិស្ករក្នុងឈាមឱ្យបានល្អ (កុំឱ្យលើសកម្រិត ១៣០ mg/dl)
២៖ គ្រប់គ្រងសម្ពាធឈាមឱ្យបានល្អ (កុំឱ្យលើសពី១៤០/៩០ mmHg)
៣៖ ប្រើថ្នាំបញ្ចុះជាតិស្ករ និងឡើងសម្ពាធឈាមឱ្យបានទៀតទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
៤៖ ចូរធ្វើលំហាត់ប្រាណជាប្រចាំ
៥៖ ឈប់ពិសាបារី ឬថ្នាំជក់ និងកាត់បន្ថយការសេពគ្រឿងស្រវឹង
៦៖ ត្រូវទៅពិនិត្យភ្នែកជាមួយពេទ្យភ្នែក បើដឹងថាអ្នកមានជំងឺទឹកនោមផ្អែម
តាងនាមឱ្យកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រូបង្រៀន មន្រ្តីសុខាភិបាល និងក្រុមទ្រទ្រង់សុខភាពភូមិ ជួយផ្សព្វផ្សាយដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម និងអ្នកជំងឺឡើងសម្ពាធឈាម ឱ្យយកចិត្តទុកដាក់ថែទាំភ្នែក និងទៅពិនិត្យភ្នែកនៅមណ្ឌលថែទាំភ្នែក ឬមន្ទីរពេទ្យដែលនៅជិតបំផុត។
ដើម្បីថែរក្សាសុខភាពភ្នែក សូមអនុវត្តសកម្មភាពគន្លឹះដូចជា៖
១៖ ទៅពិនិត្យភ្នែកជារៀងរាល់ឆ្នាំ
២៖ ទទួលទានអាហារសុខភាពល្អ
៣៖ ការពារភ្នែកពីពន្លឺអ៊ុលត្រាវីយូឡេ
៤៖ អនុវត្តអនាម័យ និងសុវត្ថិភាពល្អ
៥៖ បញ្ឈប់ការជក់បារី
៦៖ កំណត់ពេលវេលាចំណាយលើអេក្រង់ឌីជីថល
ជុំវិញនឹងការអំពាវនាវខាងលើរបស់លោកសាស្ដ្រាចារ្យ ងី ម៉េង, លោក ឃន ប្រុស តំណាងឱ្យអាជ្ញាធរមូលដ្ឋាននៃខេត្ដកំពង់ចាមចូលរួមផ្សព្វផ្សាយ និងបន្ដលើកម្ពស់សុខភាពភ្នែកជូនដល់ប្រជាជនរបស់ខ្លួន។
ជាមួយគ្នានេះប្រជាពលរដ្ឋដែលមកទទួលមកចូលរួមក្នុងពិធីអបអរសាទរទិវាសុខភាពភ្នែកពិភពលោកឆ្នាំ២០២៥ និងបានទទួលសេវាពិនិត្យព្យាបាលភ្នែកដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកជើងព្រៃ បានសម្ដែងការសប្បាយរីករាយ និងត្រេកអរជាខ្លាំងចំពោះការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ក៏ដូចជាកម្មវិធីជាតិសុខភាពភ្នែក និងអង្គការដៃគូ រួមទាំងអាជ្ញាធរមូលដ្ឋានខេត្ដកំពង់ចាម ដែលតែងតែយកចិត្ដទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាព និងសុខភាពភ្នែករបស់ប្រជាជនកម្ពុជា។
សូមជម្រាបថាកម្មវិធីជាតិសុខភាពភ្នែក (កជសភ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដែលមានតួនាទីជាទីប្រឹក្សាបច្ចេកទេស និងសេនាធិការបស់ក្រសួងសុខាភិបាល ដែលមានតួនាទីសំខាន់ និងកាតព្វកិច្ច ក្នុងការដឹកនាំអភិវឌ្ឍ និងអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពី ការគ្រប់គ្រង និងបង្ការភាពពិការភ្នែក នៅប្រទេសកម្ពុជា។ រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងបានធ្វើការអភិវឌ្ឍ ជាយុទ្ធសាស្រ្តទៅលើការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងជំងឺភ្នែក និងផ្តល់បច្ចេកទេសដល់ថ្នាក់ក្រោមជាតិ។ ក្រៅពីនេះ យើងបានធ្វើការយ៉ាងជិតស្និតជាមួយអន្តរក្រសួង រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដៃគូពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ៕