តាមការបញ្ជាពីរដ្ឋមន្ត្រីក្រសួងធនធានទឹក គណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានចុះរុះរើរបស់ថ្មប្រវែង១១៩ម៉ែត្រ សង់ចូលដីចំណីស្ទឹងស្លាគូ ក្នុងភូមិសាស្ត្រខេត្តតាកែវ
13-10-2025 14:09
(តាកែវ)៖ តាមបញ្ជារបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានចុះអនុវត្តការរុះរើរបស់ថ្មប្រវែង ១១៩ម៉ែត្រ សង់ចូលដីចំណីស្ទឹងស្លាគូ ក្នុងភូមិសាស្ត្រខេត្តតាកែវ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ។
ក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដែលចុះរុះរើរបងនេះ ដឹកនាំដោយលោក អឿង ចន្ថា អនុរដ្ឋលេខាធិការ និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ រួមជាមួយលោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន, ក្រុមការងារលេខាធិការដ្ឋាន និងមេធាវីប្រចាំក្រសួង សហការជាមួយរដ្ឋបាលស្រុកត្រាំកក់, មន្ទីរនិងការិយាល័យជំនាញ។
សូមជម្រាបថា របងថ្មប្រវែង ១១៩ម៉ែត្រ ដែលសង់ចូលដីចំណីស្ទឹងស្លាគូ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ហើយការរុះរើនេះក៏មានការយល់ព្រមពីតំណាងក្រុមហ៊ុនម្ចាស់របងផងដែរ៕