BREAKING: គណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) កំណត់កាលបរិច្ឆេទកិច្ចប្រជុំពិសេសថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ (Video inside)
13-10-2025 16:07
(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានដែលគួរទុកចិត្តបានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះថា គណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) បានឯកភាពគ្នាជាគោលការណ៍ក្នុងការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេស JBC នៅថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃ (JBC) នេះ ធ្វើឡើងដើម្បីបន្តជជែកពិភាក្សានិងជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាង ប្រទេសកម្ពុជានិងថៃ ដែលភាគីទាំងពីរឯកភាពគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃលើកទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ និង១៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕