អ្នកជំនាញសេដ្ឋកិច្ច លើកពីផលចំណេញនៃជើងហោះហើរត្រង់មិនឈប់ ភ្នំពេញ-អាប៊ូដាប៊ី (Video inside)
13-10-2025 16:57
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូប បានលើកឡើងពីផលចំណេញ បន្ទាប់ពីមានជើងហោះហើរត្រង់មិនឈប់ រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអាប៊ូដាប៊ី នៃសហព័ន្ធអេមីរ៉ាត់អារ៉ាប់រួម។
សូមជម្រាបថា ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways បានតភ្ជាប់ជើងហោះហើរត្រង់ ពីទីក្រុងអាប៊ូដាប៊ី (AUH) មកកាន់រាជធានីភ្នំពេញ (KTI) ជាប្រវត្តិសាស្ត្រ។ ជើងហោះហើរនេះ ចំណាយពេលជាង ៧ម៉ោងមិនឈប់ និងមាន ៤ជើង ក្នុងមួយសប្តាហ៍។
កាលវិភាគហោះហើរពី AUH មក KTI គឺជើងហោះហើរ EY0434 រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងអាទិត្យ ខណៈម៉ោងចេញដំណើរ ២០៖៤៥ ទៅដល់ម៉ោង ០៦៖៥៥ (+១)។ ចំណែកកាលវិភាគហោះហើរពី KTI ទៅ AUH គឺជើងហោះហើរ EY0435 រៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងសៅរ៍ ខណៈម៉ោងចេញដំណើរ ០៧៖៤៥ មកដល់ម៉ោង ១២៖៤៥។ ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងបង្កើនជើងហោះហើរភ្នំពេញ-អាប៊ូដាប៊ី ដល់ទៅ ៦ជើង ក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥៕
ខាងក្រោមនេះជាមតិរបស់អ្នកជំនាញសេដ្ឋកិច្ច៖